- 2017-09-27 23:16:00
- បាល់ទាត់
ស្វាគមន៍! ចាន់ វឌ្ឍនាកា ជិតមកជួយជម្រើសជាតិកម្ពុជាទៀតហើយ
- 2017-09-27 23:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាគមន៍! ចាន់ វឌ្ឍនាកា ជិតមកជួយជម្រើសជាតិកម្ពុជាទៀតហើយ
ចន្លោះមិនឃើញ
តារាឆ្នើមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា នឹងមកដល់ប្រទេសកំណើតវេលាម៉ោង៥:៤៥នាទីល្ងាចថ្ងៃទី១ ខែតុលា ខាងមុខនេះដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាដើម្បីហ្វឹកហាត់ត្រៀមប៉ះជម្រើសជាតិវៀតណាមនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ វគ្គជម្រុះពានរង្វាន់ 2019 AFC Asian Cup។
បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាបានចេញកាលពីប៉ុន្មានថ្ងៃមុននេះ និងនិងគ្រោងប្រមូលផ្តុំហ្វឹកហាត់កាលថ្ងៃទី២៦ ខែកញ្ញាកន្លងទៅនេះ ប៉ុន្តែកម្មវិធីហ្វឹកហាត់ត្រូវបានផ្លាស់ប្តូរវិញ។ ការហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងចាប់ហ្វឹកហាត់ថ្ងៃទី១ ខែតុលា ខាងមុខនេះដែលជាពេលវេលាហ្វឹកហាត់របស់ FIFA Day។ សមាជិកជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ដែលកំពុងប្រកបអាជីពនៅប្រទេសជប៉ុនបានឲ្យដឹងថា រូបគេនឹងមកដល់កម្ពុជាពេលល្ងាច ថ្ងៃទី១ ខែតុលា ដែលជាពេលក្រុមកម្ពុជាចាប់ផ្តើមហ្វឹកហាត់។
ការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាធ្វើឡើងនៅពេលនេះដើម្បីត្រៀមខ្លួនធ្វើដំណើរទៅប្រកួតនឹងក្រុមម្ចាស់ផ្ទះវៀតណាមនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ក្នុងវគ្គជម្រុះពានរង្វាន់ 2019 AFC Asian Cup។ កាលពីជើងទី១ កម្ពុជាចាញ់វៀតណាមដោយលទ្ធផល ២-១៕