- 2017-09-26 08:33:00
- បាល់ទាត់
Barry បំបែកកំណត់ត្រា Ryan Giggs ក្រោយលេងទល់ Arsenal
- 2017-09-26 08:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barry បំបែកកំណត់ត្រា Ryan Giggs ក្រោយលេងទល់ Arsenal
ចន្លោះមិនឃើញ
Gareth Barry បានក្លាយជាកីឡាករដែលលេងនៅ Premier League បានច្រើនប្រកួតជាងគេក្រោយចូលលេងឲ្យ West Brom ទល់នឹង Arsenal កាលពីយប់មិញ។
រាប់ទាំងប្រកួតចាញ់ Arsenal ២-០ ខ្សែបម្រើវ័យ៣៦ឆ្នាំពេលនេះលេងនៅលីគកំពូលអង់គ្លេសចំនួន៦៣៣ប្រកួតហើយ ផ្ដួលកំណត់ត្រាចាស់របស់វីរបុរស Manchester United គឺ Ryan Giggs ដែលលេងបាន ៦៣២ប្រកួត។
កីឡាករសញ្ជាតិអង់គ្លេសចាប់ផ្ដើមអាជីពបាល់ទាត់ជាមួយ Aston Villa ក្នុងឆ្នាំ១៩៩៨ រួចបន្តលេងនៅ Manchester City, Everton និងបច្ចុប្បន្នគឺ West Brom។ ក្នុងនាមជាខ្សែបម្រើរូបគេស៊ុតបញ្ចូលទីបាន៥២គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតចូល (Assist) បាន៦៣ដង៕
ចុចអាន៖