- 2017-09-18 04:14:36
- បាល់ទាត់
ក្រុមក្រុងក្រចេះបាន៤លានរៀល ពីការឈ្នះជើងឯកពាន U-21ខេត្តក្រចេះ
- 2017-09-18 04:14:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមក្រុងក្រចេះបាន៤លានរៀល ពីការឈ្នះជើងឯកពាន U-21ខេត្តក្រចេះ
ចន្លោះមិនឃើញ
ការប្រកួតជ្រើសរើសជើងយុវជនអាយុក្រោម២១ឆ្នាំប្រចាំខេត្តក្រចេះបានបញ្ចប់កាលពីថ្ងៃអាទិត្យ ទី១៧ កញ្ញាម្សិលមិញដោយក្រុមខ្លាំងក្រុងក្រចេះក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះមហាហង្សស្រុកឆ្លូងដោយលទ្ធផល ៣-១។
ក្នុងវគ្គទី១ កីឡាករនាំលេង ខាន់ ទី បានរកគ្រាប់បាល់នាំមុខ តាមរយៈការទាត់បាល់ពិន័យ១១ ម៉ែត្របានសម្រេច បន្ទាប់កីឡាករខ្សែការពារបង្កកំហុសលើកីឡាករខ្សែប្រយុទ្ធ រ៉ាវី ក្នុងប្រអប់១៦ម៉ែត្រ។ លទ្ធផលនាំមុខបណ្ដោះអាសន្នបានតែបន្តិចកីឡាករខ្សែប្រយុទ្ធកណ្តាលមាឌធំដ៏ល្អរបស់ មហាហង្សលេខ៧បានទាត់បញ្ចូលទីវិញហើយបានបញ្ចប់វគ្គទី១ស្មើគ្នា១-១។
ក្នុងវគ្គទី២ កីឡាករ សុជាតិ ពាក់លេខ១៧ ក្រុងក្រចេះបានបញ្ជូនបាល់យ៉ាងល្អដល់មិត្តរួមក្រុម ពិសិដ្ឋលេខ១១ស៊ុតបញ្ចូលទីនាំមុខ២-១។ មិនត្រឹមតែប៉ុណ្ណោះកីឡាករ ម៉េង សែ ពាក់អាវលេខ៩បន្ថែមបាន១គ្រាប់ទៀត ក្រោយទទួលបានបាល់បញ្ជូនពីកីឡាករសុជាតិលេខ១៧ម្តងទៀត។ ចប់ការប្រកួតក្រុងក្រចេះឈ្នះ ៣-១ ដើម្បីក្លាយជាជើងឯក ខណៈមហាហង្សស្រុកឆ្លូងបានត្រឹមជើងឯករង។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏គួរឲ្យចាប់អារម្មណ៍នេះ លោកអាជ្ញាកណ្តាលបានចាយកាតដល់កីឡាករ ៨នាក់ ស្មើនឹង១០កាតដែលជាការប្រកួតប្រើកាតច្រើនបំផុតក្នុងពានរង្វាន់នេះ។ ក្នុងនោះកាតក្រហមបានផ្តល់ដល់កីឡាករលេខ១២ក្រុងក្រចេះ និងប្រធានក្រុមលេខ៥របស់ មហាហង្សម្នាក់មួយ បន្ទាប់ពីទទួលកាតលឿងពីរដង។
ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ស្រុកសំបូរ ដោយបានយកឈ្នះលើក្រុមបាល់ទាត់ សាលាអរុណះក្នុងលទ្ធផល២-០។ ក្រោយការប្រកួតបានបញ្ចប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានប្រាក់រង្វាន់សុទ្ធតែម្តង ប៉ុន្តែមិនមានពានរង្វាន់ ឬទង់ជយលាភីឡើយ។
ជើងឯក៖ ក្រុងក្រចេះទទួលបាន៤លានរៀល
ជើងឯករង៖ មហាហង្សឆ្លូងទទួលបាន៣លានរៀល
ក្រុមលេខ៣៖ ស្រុកសំបូរទទួលបាន២លានរៀល
ព័ត៌មានកីឡាពាក់ព័ន្ធនឹងតាមបណ្តាលខេត្តសូមចុច កីឡាតាមបណ្តាខេត្ត