- 2017-09-14 02:32:07
- បាល់ទាត់
ហុង ផេង «ខ្ញុំជឿលើសមត្ថភាពរបស់ខ្ញុំ ហើយខ្ញុំនឹងប្រឹងដើម្បីជាប់ជម្រើសជាតិវិញ»
- 2017-09-14 02:32:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុង ផេង «ខ្ញុំជឿលើសមត្ថភាពរបស់ខ្ញុំ ហើយខ្ញុំនឹងប្រឹងដើម្បីជាប់ជម្រើសជាតិវិញ»
ចន្លោះមិនឃើញ
«ខ្ញុំជឿលើសមត្ថភាពរបស់ខ្ញុំ ហើយខ្ញុំនឹងប្រឹងដើម្បីជាប់ជម្រើសជាតិវិញ» ។ ជាសម្ដីរបស់ ហុង ផេង អតីតខ្សែការពារឆ្នើមជម្រើសជាតិកម្ពុជា បង្ហាញជំនឿចិត្តរបស់ខ្លួនក្នុងការប្រឹងប្រែងហ្វឹកហាត់ដើម្បីបានជាប់ជម្រើសជាតិកម្ពុជា។
ខ្សែការពារកណ្ដាលរបស់បឹងកេតរូបនេះ បានវិលត្រឡប់មកជួយក្រុមវិញកាលពីម្សិលមិញ ដោយជួយបឹងកេតយកឈ្នះខេត្តឧត្ដរមានជ័យ ៨-២ ក្នុងពានរង្វាន់ Hun Sen Cup 2017 ក្រោយសម្រាកព្យាបាលរបួសដាច់សរសៃពួរជើងតាំងពីដើមខែសីហា ឆ្នាំ២០១៦។ ជាមួយការវិលត្រឡប់ចូលទីលានវិញនេះ ហុង ផេង បាននិយាយថា រូបគេរំពឹងជាប់ជម្រើសជាតិឡើងវិញ ដោយតាំងចិត្តប្រឹងប្រែងហ្វឹកហាត់ឲ្យសមត្ថភាពពីមុនត្រឡប់មកវិញ ដើម្បីអាចឲ្យគ្រូជម្រើសជាតិមើលឃើញ។
ខ្សែការពារពាក់លេខ ២៥ នៅបឹងកេតរូបនេះបន្ថែមថា ការបង្ហាញខ្លួនលើកដំបូងក្រោយជាពីរបួសនេះ ផេង មើលឃើញសមត្ថភាពរបស់គេមានប្រហែល ៩០% នៃសមត្ថភាពពីមុន។ ចំណុចខ្វះខាតខ្លះៗពាក់ព័ន្ធទៅនឹងកម្លាំង និងភាពរហ័សរហួនលើទីលាន គឺត្រូវពង្រឹងឡើងវិញ ដើម្បីអាចបាន ១០០ % ដូចពីមុន។
បច្ចុប្បន្នបឹងកេតស្ថិតនៅលេខ ៤ ក្នុងតារាងលីគកំពូលកម្ពុជា ឆ្លងកាត់ការប្រកួតចំនួន ១៥ លើកដោយមាន ២៧ ពិន្ទុ។ ប្រកួតបន្ទាប់នាសប្ដាហ៍ទី១៦ បឹងកេត នឹងត្រូវតទល់ជាមួយក្រសួងការពារជាតិ ប៉ុន្តែ ហុង ផេង ទំនងមិនបានលេងនោះទេ ដោយសារសមត្ថភាពមិនទាន់ល្អដូចពីមុន ១០០%៕