- 2017-09-11 07:44:11
- បាល់ទាត់
ថៃ វៀតណាម ម៉ាឡេស៊ី ចេញបដិសេធរឿងកំណត់គ្រាប់បាល់ទុកមុននៅស៊ីហ្គេម
- 2017-09-11 07:44:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ វៀតណាម ម៉ាឡេស៊ី ចេញបដិសេធរឿងកំណត់គ្រាប់បាល់ទុកមុននៅស៊ីហ្គេម
ចន្លោះមិនឃើញ
ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី សារព័ត៌មាន The Straits Times បានចុះថា ការប្រកួតបាល់ទាត់៣ប្រកួតរួមមាន៖ U22 ម៉ាឡេស៊ី vs U22 ឡាវ, U22 វៀតណាម vs U22 កម្ពុជា និង U22 ថៃ vs U22 កម្ពុជា មានការគិតលទ្ធផលទុកមុន។
ពាក់ព័ន្ធនឹងបញ្ហានេះសហព័ន្ធបាល់ទាត់និងគ្រូបង្វឹកនៃប្រទេសមួយចំនួនខាងលើបានចេញមកបដិសេធនឹងបញ្ហានេះទាំងស្រុង។ លោក Worrawoot Srimakha ដែលជាគ្រូ U22 ថៃបានចេញមកនិយាយកាលពីចុងសប្ដាហ៍ទៅកាន់កាសែតក្នុងស្រុកថា៖ "ខ្ញុំបានឭពីបញ្ហានេះចេញពីសារព័ត៌មាន។ វាគ្រាន់តែជាការសង្កេតពីសំណាក់សារព័ត៌មានបរទេសប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំអាចធានាទៅកាន់អ្នកទាំងអស់គ្នាបានថា ថៃមិនបានប្រព្រឹត្តិបែបនេះទេ។
ចំណែកខាងសហព័ន្ធបាល់ទាត់របស់ប្រទេសវៀតណាមហៅកាត់ថា (VFF) ក៏បានមកបកស្រាយកាលពីម្សិលម្ង៉ៃដូចគ្នាថា៖ " VFF សូមបញ្ជាក់ឲ្យច្បាស់ ហើយពួកយើងមានមន្ត្រីត្រួតពិនិត្យអំឡុងពេលប្រកួតស៊ីហ្គេមលើកទី២៩។ យោងតាមការស៊ើបអង្កេត ក្រុមបាល់ទាត់វៀតណាម U22 មិនបានជាប់ពាក់ព័ន្ធនឹងការគិតទុកលទ្ធផលមុនទេ"។
ទន្ទឹមគ្នានេះយោងតាមប្រភពសារព័ត៌មាន football-tribe ចុះផ្សាយម្សិលមិញ លោក Ong Kim Swee ជាគ្រូ U22 ម៉ាឡេស៊ីបានចេញមកបដិសេធថា ក្រុមលោក មិនដែលទៅពាក់ព័ន្ធជាមួយក្រុមរឿងគិតគ្រាប់បាល់ទេនៅស៊ីហ្គេម។ ការឈ្នះ ៣-១ លើក្រុមឡាវគឺជារឿងច្បាស់លាស់ កីឡាកររបស់យើងបានខិតខំរកគ្រាប់បាល់អស់ពីចិត្ត។
ងាកមកកម្ពុជាវិញ យោងតាមសារព័ត៌មាន ThmeyThmey លោក ម៉ៃ តុលា ដែលជាអគ្គលេខាធិការស្ដីទីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអះអាងថា ក្រោយ FFC ជួបប្រជុំគ្នាគ្រូបង្វឹកទាំងអស់ដើម្បីរកភស្តុតាង ឃើញថាគ្មានតម្រុយ ឬភស្តុតាងណាមួយដែលឈានទៅដល់ការស៊ើបអង្កេតបន្ថែមនោះឡើយនាពេលបច្ចុប្បន្ន៕
ចុចអាន៖