• 2017-09-11 03:43:20
  • បាល់ទាត់

រក​ឃើញ​២​ក្រុម​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រហើយ​​ពាន​ខេត្ត​ក្រចេះ​

  • 2017-09-11 03:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​ របស់​មន្ទីរ​អប់រំ​ យុវជន និង​កីឡា​ខេត្ត​ក្រចេះ​ បាន​រក​ឃើញ​ក្រុម​​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​ហើយ​​គឺ​ ក្រុង​ក្រចេះ​ និង​ ​ហា​ហង្ស​ស្រុក​ឆ្លូង​ ក្រោយ​​ក្រោយ​ពេល​ក្រុម​ទាំង​ពីរ​ទទួល​បាន​ជ័យជម្នះ​ដូច​គ្នា​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃសៅរ៍​ និង​អាទិត្យ​ម្សិល​មិញ​នេះ។

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក្រុង​ក្រចេះ​បាន​​ប្រើ​ពេល​រហូត​ដល់​នាទី​៧០​ ទើប​អាច​បំប៉ោង​សំណាញ់​ទី​ក្រុម​បាល់ទាត់​ស្រុក​សំបូរ​ ដោយ​កីឡាករ​ ម៉េង​ ​សែ​ ពាក់​លេខ​៩ ក្រោយ​ការ​បញ្ជូន​បាល់​ដ៏​ល្អ​ពី​កីឡាករ​​ល្បី​ខាង​ល្បឿន​លឿន​ ពិសិដ្ឋ ពាក់​លេខ​១១។ ការ​ពិត​ណាស់​ កីឡាករ​ដែល​បោះ​បាល់​ឲ្យ​គេ​ទាត់​បញ្ចូល​ទី​រូប​នេះ​​​រក​បាន​គ្រាប់​បាល់​​ទី​២​ ជូន​ក្រុម​របស់​ខ្លួន​ ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល​ ២-០។

មួយ​គូ​ទៀត​ក្រុម​ បាល់ទាត់​សាលា​អរុណ​រះ​ ដែល​រំពឹង​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ​​បាន​ខក​ចិត្ត​​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ហា​ហង្ស​ស្រុក​ឆ្លូង​​រក​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​៩០+២។ ក្រុម​មហាហង្ស​បាន​នាំ​មុខ​​១-០ នៅ​​វគ្គ​ទី​មួយ​ ប៉ុន្តែ​ក្រុម​សាលា​អរុណ​រះ​តាម​ស្មើ​១-១ នៅ​វគ្គ​ទី​២។ ការ​ប្រកួត​ស្ទើរ​បញ្ចប់​ដោយ​ការ​ទាត់​បាល់​១១​ម៉ែត្រ​ដើម្បី​កាត់​សេចក្តី​ទៅ​ ប៉ុន្តែ​​ហា​ហង្ស​ស្រុក​ឆ្លូង​​រក​គ្រាប់​បាល់​ជ័យជម្នះ​នៅ​ចុង​ម៉ោង​ដើម្បី​បញ្ចប់​ដោយ​លទ្ធផល​ ២-១។

លទ្ធផល​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • ក្រុង​ក្រចេះ​ ២-០ ស្រុក​សំបូរ​

  • មហា​ហង្ស​ស្រុក​ឆ្លូង​ ២-១ សាលា​អរុណ​រះ​

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ

  • សាលា​អរុណ​រះ vs ស្រុក​សំបូរ (យក​លេខ​៣) ថ្ងៃ​ទី​១៦ កញ្ញា ២០១៧

  • ក្រុង​ក្រចេះ vs មហាហង្ស ឆ្លូង (យក​ជើង​ឯក)​ ថ្ងៃ​ទី​១៧ កញ្ញា ២០១៧

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់