• 2017-09-06 07:04:42
  • ព័ត៌មាន

Venus Williams ឡើង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ US Open ក្រោយ​ឈ្នះ Kvitova

  • 2017-09-06 07:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង​ស្រី Serena Williams នាង Venus Williams បាន​ឡើង​ទៅ​វគ្គ​៤​នាក់​ចុងក្រោយ បន្ទាប់​​ពី​យក​ឈ្នះ​កីឡា​ការិនី​សាធារណរដ្ឋឆេក​ Petra Kvitova ទាំង​លំបាក។

កីឡា​ការិនី​អាមេរិក​វ័យ​៣៧​​​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៦-៣ ៣-៦ ៧-៦ ( tie-break) ៧-២ នៅ​មុខ​ទស្សនិកជន​រាប់​ពាន​នាក់​​ក្នុង​ទីក្រុង​ញីវយ៉ក។ បញ្ចប់​ការ​ប្រកួត Venus បាន​បញ្ចេញ​អាមរម្មណ៍​ថា៖ "ខ្ញុំ​ពិត​ជា​មាន​សំណាង​ណាស់​ដែល​បាន​ឈ្នះ​ការ​ប្រកួត​នេះ។ ខ្ញុំ​បាន​ឈ្នះ​នៅ​វិនាទី​ចុងក្រោយ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ពួក​យើង​នឹង​មាន​ការ​ប្រកួត​បែប​នេះ​​ម្ដង​ទៀត"។

នៅ​ជុំ​​បន្ទាប់ Venus នឹង​ត្រូវ​ជួប​មិត្ត​រួម​ជាតិ Sloane Stephens។ ចំណែក​ផ្នែក​បុរស​វិញ​ ពេល​នេះ​ទើប​តែ​ដល់​វគ្គ​៨​នាក់​ចុងក្រោយ ហើយ Nanal និង Federer នៅ​ថ្ងៃ​ស្អែក ដើម្បី​កំណត់​វាសនា​ឡើង​ទៅ​ Semi-Final៕

ចុចអាន៖

  • [Ronaldinho ​ថា​ Coutinho នឹង​ប្រឹងលេង​ឲ្យ​ Liverpool ព្រោះ​​មូលហេតុ​នេះ​](http://news.sabay.com.kh/article/968341#utm_campaign=onpage_

-AFF U-18 ៖ ​រសៀល​នេះ យុវជន​​កម្ពុជាប៉ះ​​ទីម័រ​ខាង​កើត

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់