- 2017-09-04 07:07:59
- បាល់ទាត់
ពានស្វាយរៀង ខាប់ក្នុងសប្តាហ៍ទី៤ទម្លាយសំណាញ់ទីគ្នា៦៨គ្រាប់
- 2017-09-04 07:07:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានស្វាយរៀង ខាប់ក្នុងសប្តាហ៍ទី៤ទម្លាយសំណាញ់ទីគ្នា៦៨គ្រាប់
ចន្លោះមិនឃើញ
ចុងសប្តាហ៍កន្លងទៅនេះ ពានរង្វាន់ ស្វាយរៀង ខាប់ បានបញ្ចប់សប្ដាហ៍ទី៤ ដែលមានការប្រកួតរហូតដល់៨គូនៅលើវាលស្មៅខៀវខ្ចី នៃកីឡដ្ឋានខេត្តស្វាយរៀង និងបានទម្លាយគ្រាប់បាល់គ្នាទៅវិញទៅមករហូតដល់៦៨គ្រាប់។
គ្រាប់បាល់ទាំង៦៨គ្រាប់គឺ យុវជនកណ្តៀងរាយស្មើក្រុមវ៉ៃគោ ៣-៣។ ក្រុម សាកល United យកឈ្នះក្រុម United SEZ ដោយគ្រាប់បាល់៧-៥។ ក្រុមបក្សីស្វាយរៀងយកឈ្នះក្រុម ផ្សារថូម៉ាក់ រាជសី ដោយលទ្ធផល ៥-១។ ក្រុមបាវិតលត់ក្រុម Dragon United ដោយមិនឲ្យតដៃរួច ១៦-០។ ក្រុមសសយកសង្កាត់ស្វាយតឿយកឈ្នះក្រុមមិត្តល្អ ៩-១។ ក្រុមរដ្ឋាករទឹកស្វាយរៀងឈ្នះក្រុមចំពាមយក្សអង្គស្វាយ ៦-២។ ក្រុមសសយកស្រុកស្វាយទាបបានត្រឹមស្មើក្រុម វិទ្យាល័យជ្រៃធំ ២-២ ខណៈក្រុមសសយកស្រុករមាសហែកឈ្នះក្រុម Panda FC ដោយលទ្ធផល ៤-២។
ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀង ខាប់ ឆ្នាំ២០១៧ គឺជាការៀបចំលើកទី៣ហើយ ដោយលើកទី១ និងលើកទី២ ក្រុមបាល់ទាត់ សសយក ក្រុងបាវិត ជាម្ចាស់ជើងឯកទាំង២ឆ្នាំ។ ចំពោះការប្រកួតធ្វើឡើងនៅលើទីលានស្មៅធម្មជាតិ នៃកីឡដ្ឋានខេត្តស្វាយរៀង។
ដើម្បីឲ្យមានការប្រកួតប្រជែងខ្លាំងជាងឆ្នាំមុនៗ ច្បាប់នៃការប្រកួតត្រូវបានកែប្រែមួយចំនួន ដោយនៅឆ្នាំនេះមានការអនុញ្ញាតឲ្យនាំយកកីឡាករក្រៅខេត្តបាន៣នាក់ ក្នុង១ក្រុម។ ការលើកលែងតែកីឡាករក្រៅខេត្ត ដែលមានការងារច្បាស់លាស់នៅក្នុងខេត្តស្វាយរៀង អាចចូលរួមប្រកួតបាន។ ចំពោះកីឡាករអាជីព ក្នុងពានរង្វាន់ Metfone League ចាប់ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន គឺមិនអនុញ្ញាតឲ្យចូលរួមប្រកួតនោះទេ៕