- 2017-09-01 07:43:34
- ព័ត៌មាន
ណាហ្គាវើល ផ្ដល់រង្វាន់ជាង១ម៉ឺនដុល្លារអាមេរិកដល់ម្ចាស់មេដាយមាសស៊ីហ្គេម
- 2017-09-01 07:43:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាហ្គាវើល ផ្ដល់រង្វាន់ជាង១ម៉ឺនដុល្លារអាមេរិកដល់ម្ចាស់មេដាយមាសស៊ីហ្គេម
ចន្លោះមិនឃើញ
សណ្ឋាគារបានរៀបចំកម្មវិធីប្រគល់ប្រាក់រង្វាន់ ១២៥០០ ដុល្លារអាមេរិក កាលពីព្រឹកមិញនេះនៅផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក ដល់អត្តពលិកដែលឈ្នះមេដាយមាសក្នុងព្រឹត្តិការកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដែលទើបបញ្ចប់ការពេលថ្មីៗនេះ។ សម្រាប់អត្តពលិកដែលទទួលបានប្រាក់រង្វាន់នោះរួមមាន ទី១ កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ កីឡាប៉េតង់ វិញ្ញាសាជាក្រុម(៥០០០ដុល្លារ) ទី២ កីឡាការិនី ស៊ន សៀវម៉ី តេក្វាន់ដូ ប្រយុទ្ធឯកត្តជន(៣០០០ដុល្លារ) និងទី៣ កីឡាករ ឃីម ឌីម៉ា កីឡាគុនខ្មែរ(៣០០០ដុល្លារ) ក្រៅពីកីឡាករ គណៈគណៈកម្មាធិការជាតិអូឡាំពិកក៏ទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ ផងដែរពេលដែលប្រភេទកីឡាទាំងបីនេះទទួលបានមេដាយមាស។
លោក វ៉ាត់ ចំរើន ក៏បានឲ្យដឹងក្នុងឱកាសនោះដែរថា សម្រាប់ប្រាក់រង្វាន់ដែលបានផ្ដល់ជួនដល់កីឡាករ កីឡាការិនីដែលឈ្នះមេដាយមាសនេះ គឺជាការរួមចំណែកលើកទឹកដ៏ធំមួយទៅដល់ពួកគេឲ្យរឹតតែមានខិតខំបន្ថែមទៀត ក្នុងការហ្វឹកហាត់ក៏ដូចជាជំរុញការស្វែងរកមេដាយឲ្យបានផងដែរ។ លោកក៏អរគុណទៅណាហ្គាវើលធ៍ផងដែរ ដែលជាដៃគូសហការដ៏ល្អកន្លងមក និងតែងតែជួយជ្រោមជ្រែងដល់អត្តពលិកកម្ពុជា ហើយក៏សំណូមពរដល់បណ្ដាក្រុមហ៊ុននានាឲ្យជួយលើកទឹកចិត្តដូចនេះផងដែរ។
ចំពោះព្រឹត្តិការកីឡាស៊ីហ្គេមលើកទី២៩ ដែលបានបញ្ចប់ទៅហើយនៅប្រទេសម៉ាឡេស៊ីនេះ កម្ពុជាឈ្នះបានមេដាយសរុបចំនួន ១៧គ្រឿង ដោយបានមេដាយមាស ៣គ្រឿង ប្រាក់១ និងសំរឹទ្ធ១២ ហើយសម្រាប់ប្រាក់រង្វាន់ដែលណាហ្គាវើលដ៍ផ្ដល់ឲ្យនេះគឺជូនតែម្ចាស់មេដាយមាសនោះទេ ហើយសរុបជាទឹកប្រាក់ដែលផ្ដល់ឲ្យនោះមានចំនួន ១២៥០០ដុល្លារអាមេរិក៕