- 2017-08-31 02:12:12
- ព័ត៌មាន
ប៉ាន់ ខេមរា ប្រកាន់ជំហរមិនទទួលស្គាល់ជ័យជម្នះរបស់កីឡាករម៉ាឡេស៊ីលើរូបគេ
- 2017-08-31 02:12:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាន់ ខេមរា ប្រកាន់ជំហរមិនទទួលស្គាល់ជ័យជម្នះរបស់កីឡាករម៉ាឡេស៊ីលើរូបគេ
ចន្លោះមិនឃើញ
កីឡាករតេក្វាន់ដូជម្រើសជាតិកម្ពុជា ប៉ាន់ ខេមរា ប្រកាន់គោលជំហរមិនទទួលស្គាល់ជ័យជម្នះរបស់ម្ចាស់ផ្ទះម៉ាឡេស៊ី Iskandar Zulkanain ២-១ ក្នុងប្រភេទទម្ងន់ ក្រោម ៥៨គីឡូក្រាមមកលើរូបគេ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នេះឡើយ។
ការបរាជ័យរបស់ ប៉ាន់ ខេមរា ត្រូវបានគេមើលឃើញថា ហាក់មានភាពមិនប្រក្រតី ពោលគឺអាជ្ញាកណ្ដាលលម្អៀងទៅខាងម្ចាស់ផ្ទះ ដោយមានការពិន័យផ្ដល់ពិន្ទុទៅឲ្យខាងកីឡាករម៉ាឡេស៊ី។ បរាជ័យនេះ ខេមរា បានឲ្យដឹងថា រូបគេមិនអស់ចិត្តឡើយ ពីព្រោះរូបគេវាយចេញត្រូវចំគោលដៅច្រើន ប៉ុន្តែមិនបានពិន្ទុ ខណៈអាជ្ញាកណ្ដាលចំណុចមិនត្រូវពិន័យមកលើរូបគេបែរជាពិន័យ និងផ្ដល់ពិន្ទុទៅខាងម្ចាស់ផ្ទះទៅវិញ។
កីឡាករមានស្រុកកំណើតមកពីខេត្តកំពង់ស្ពឺរូបនេះបន្តថា សម្រាប់ទស្សនៈផ្ទាល់ខ្លួន ខេមរា យល់ឃើញថា បើមើលតាមការវ៉ៃរូបគេសក្ដិសមទទួលបានជ័យជម្នះ ១០០% ។ លទ្ធផលបរាជ័យនេះគឺអយុត្តិធម៌ដែលមិនគួរមានសោះក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ាន។
ប៉ាន់ ខេមរា បានត្រឡប់មកដល់ទឹកដីកំណើតកាលពីល្ងាចម្សិលមិញនេះ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងព្រឹត្តិការណ៍ខាងលើនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧៕
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង៕