- 2017-08-30 03:27:12
- ព័ត៌មាន
ហេតុផលធំៗដែលធ្វើឲ្យកីឡាប៉េតង់កម្ពុជាធ្វើមិនសូវបានល្អនៅស៊ីហ្គេម ២០១៧
- 2017-08-30 03:27:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលធំៗដែលធ្វើឲ្យកីឡាប៉េតង់កម្ពុជាធ្វើមិនសូវបានល្អនៅស៊ីហ្គេម ២០១៧
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធប៉េតង់កម្ពុជា ប្រាប់ពីហេតុផលមួយចំនួនដែលប្រភេទកីឡាមួយនេះធ្វើមិនបានល្អនោះ ទី១គឺម្ចាស់ផ្ទះគេដាក់ទីលានប្រកួតបែបលក្ខណៈអន្តរជាតិ និងទី២នោះចាត់ចែងក្រុមមិនសូវបានល្អនោះទេ។
លោក អ៊ិន គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធប៊ូល និងប៉េតង់កម្ពុជាបានឲ្យដឹងថា ការប្រកួតនៅស៊ីហ្គេមនៅម៉ាឡេស៊ីនេះ ក្រុមកីឡារបស់លោកហាក់មិនធ្វើមិនសូវបានល្អនោះទេ ពោលលទ្ធផលខុសពីការរំពឹងទុក ដោយមុនការប្រកួតលោកគិតថានឹងទទួលបានមេដាយមាសចំនួនពីរ។ ចំពោះឧបសគ្គធំនោះគឺទីលានប្រកួតតែម្ដង ដោយនាពេលកន្លងមកកីឡាករ កីឡាការិនីកម្ពុជាមិនធ្លាប់ការធ្វើហ្វឹកហាត់លើទីលានខ្នាតអន្តរជាតិបែបនេះទេ ដូច្នេះការចូលប៊ូលរបស់កម្ពុជាមិនសូវបានល្អនោះឡើយ ខណៈវិញ្ញាសាវ៉ៃយកពិន្ទុម្ចាស់ផ្ទះមិនដាក់ឲ្យប្រកួតឡើយ។ ឧបសគ្គមួយនេះក៏ជាបញ្ហាសម្រាប់ប្រទេសផ្សេងៗទៀតក្រៅពីកម្ពុជាដែរ លើកលែងតែម្ចាស់ផ្ទះប៉ុណ្ណោះ ព្រោះពួកគេបានហ្វឹកហាត់ស៊ាំទៅហើយ ប៉ុន្តែបច្ចេកទេសវ៉ៃនោះគឺនៅក្រោមកម្ពុជានោះទេ។
អគ្គលេខាធិការខាងលើបន្ថែមទៀតថា ការចាត់ចែងដាក់កីឡាករ ឲ្យលេងក៏មានការចន្លោះប្រហោងផងដែរ ខណៈប្រទេសដែលទើបចាប់កីឡាប្រភេទមានការរីកចម្រើនខ្លាំងតែម្ដង។ សម្រាប់បទពិសោធទាំងនេះ ខាងសហព័ន្ធកែសម្រួលពីចន្លោះខ្វះខាតទាំងឡើងវិញ ដូចជាត្រូវធ្វើទីលានប្រកួតបែបលក្ខណៈអន្តរជាតិមួយសម្រាប់កីឡាករ កីឡាការិនីហ្វឹកហាត់ ហើយបច្ចេកទេសវ៉ៃក៏ត្រូវប្ដូរថ្មីតាមទីលាននេះផងដែរ។ លោកជឿជាក់ថាស៊ីហ្គេមលើកទី៣០ បន្ទាប់នេះក្រុមកីឡារបស់លោក នឹងធ្វើបានល្អហើយទទួលមេដាយច្រើនជាងនេះ។
គូបញ្ជាក់ដែរថា សម្រាប់កីឡាប៉េតង់កម្ពុជាចូលរួមប្រកួតលើ៧វិញ្ញាសា ដោយឡែកកម្ពុជាឈ្នះមេដាយ៥វិញ្ញាសា ក្នុងនោះឈ្នះមេដាយមាស១ ប្រាក់១ សំរឹទ្ធ៣ នៅក្នុងព្រឹត្តិការកីឡាស៊ីហ្គេមលើកទី២៩ នៅឯប្រទេសម៉ាឡេស៊ីនេះ៕