- 2017-08-29 23:06:00
- ព័ត៌មាន
ស៊ន សៀវម៉ី ថាខ្លួនឈ្នះមេដាយមាស ដោយសារអំណោយផលកាយសម្បទា
- 2017-08-29 23:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ន សៀវម៉ី ថាខ្លួនឈ្នះមេដាយមាស ដោយសារអំណោយផលកាយសម្បទា
ចន្លោះមិនឃើញ
ក្រោយបំបាក់កីឡាការិនីហ្វីលីពីន Alora Kirstie ដោយពិន្ទុ ១៣-៦ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមយកមេដាយមាសទី៣ឲ្យកម្ពុជា ស៊ន សៀវម៉ី បង្ហាញហេតុផលថា ដោយសារកាយសម្បទាអំណោយផល ពិសេសការទាត់បានច្រើនតង់ជាង នាំឲ្យខ្លួនយកឈ្នះបាន។
«ដោយសារតែខ្ញុំខ្ពស់ជាងគាត់ គាត់ទាប អញ្ចឹងអំណោយផលដល់ខ្ញុំ ក្នុងការប្រើជើងទាត់សំដៅទីតាំងបានពិន្ទុខ្ពស់ ពិសេសក្បាលតែម្ដង។ ម្យ៉ាងទៀត ជំហរខ្ញុំនឹងល្អ ខ្ញុំអាចទាត់បានច្រើនតង់ជាង ហើយពិន្ទុក៏កើនតាមហ្នឹងដែរ»។ ជាសម្ដីរបស់ ស៊ន សៀវម៉ី
យ៉ាងណាក៏ដោយ ម្ចាស់មេដាយមាសតេក្វាន់ដូអាស៊ី២០១៤រូបនេះ ទទួលស្គាល់ថា គូប្រកួតរបស់ខ្លួនមិនមែនអន់នោះឡើយ ពិសេសកម្លាំងរបស់នាងតែម្ដង។
«ការប្រកួតនេះពិបាកបន្តិច ព្រោះគាត់ទាបជាងយើងមែន តែបើនិយាយពីកម្លាំងគាត់វិញ សឹងថាដូចមនុស្សប្រុសអញ្ចឹង ដល់អញ្ចឹងរាងពិបាកទប់កម្លាំងគាត់ដែរ។ តែឥឡូវខ្ញុំធ្វើបានហើយ ហើយសូមអរគុណដល់ប្រជាជនខ្មែរទាំងអស់ ដែលបានផ្ដល់កម្លាំងចិត្តដល់ខ្ញុំ និងកីឡាករ-កីឡាការិនីខ្មែរទាំង២៤ប្រភេទកីឡា»។
គិតត្រឹមរសៀលនេះ មេដាយមាសរបស់ ស៊ន សៀវម៉ី រុញច្រានឲ្យកម្ពុជា ឡើងទៅចំណាត់ថ្នាក់លេខ៨ ក្នុងតារាងមេដាយបណ្ដោះអាសន្ន នៅលើ ឡាវ ប្រ៊ុយណេ និង ទីម័រខាងកើត។ មេដាយមាស២គ្រឿងផ្សេងទៀត រកបានដោយកីឡាប៉េតង់ និង ប្រដាល់សេរី៕