• 2017-08-29 08:10:57
  • ព័ត៌មាន

កប់! ស៊ន សៀវម៉ី ​ផ្ដួល​ហ្វីលីពីន​យក​បាន​មេដាយ​មាស​​ទៀត​ហើយ​

  • 2017-08-29 08:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ស៊ន សៀវម៉ី បាន​​យក​ឈ្នះ​​កីឡា​ការិនី Alora របស់​​ហ្វីលីពីន​ដោយ​ពិន្ទុ ១៣-៦​ ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​មុន​នេះ​។

ស៊ន សៀវម៉ី

​នេះ​ជា​មេដាយ​មាស​ទី​ ៣​​របស់​កម្ពុជា​​ហើយ​ ដោយ​មេដាយ​មាស​ទី​១ បាន​​ពី​ការ​ប្រកួត​កីឡា​ប៉េតង់​វិញ្ញាសា​វាយ​គូ​នារី និង​មេដាយ​មាស​ទី​២ បាន​មក​ពី​ការ​ប្រកួត​កីឡា​​ប្រដាល់​​សេរី​ និង​មេដាយ​មាស​ទី​៣ នេះ​គឺ​បាន​មក​ពី​​កីឡា​​តេក្វាន់ដូ​​នេះ​តែ​ម្ដង។

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់