• 2017-08-24 00:47:00
  • ព័ត៌មាន

ស្រី​ស្អាត ​កាអង់ដ្រេ​អា ​ដាក់​១​ឃ្លា​មាន​ន័យ​ជ្រៅ ​ក្រោយ​កក់​មេដាយ​សំរឹទ្ធ

  • 2017-08-24 00:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វាយ​កូន​បាល់​កម្ពុជា​​ កាអង់ដ្រេអា ដារ៉ាវី (Ka Andrea Daravy) ​បាន​កក់​មេដាយ​សំរឹទ្ធ​មួយ​រួច​ហើយ ​ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​កីឡា​ការិនី​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ២-០ (៦-០ និង ៦-៣ )។

ក្រោយ​ធ្វើ​បាន​យ៉ាង​ល្អ​នេះ​ដែរ ស្រី​ស្អាត ​កាអង់ដ្រេ​អា ​បាន​និយាយ​ថា​ខ្លួន​មាន​ការ​នឿយ​ហត់​បន្តិច​ដែរ ​នៅ​ពេល​ប្រកួត​រាល់​ថ្ងៃ​ជាប់​គ្នា​យ៉ាង​នេះ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​កម្លាំង​ចិត្ត​អ្នក​គាំទ្រ​ជា​ថ្នាំ​ទិព្វ​អាច​ផ្ដល់​ថាមពល​ឱ្យ​នាង​បាន​ពេញលេញ​វាយ​យក​ជ័យជម្នះ​បន្ដ​ទៀត​បាន។

“រឿង​ហត់? ​វា​ពិត​ជា​ហត់ ប៉ុន្តែ​ដើម្បី​ជាតិ ​ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ចិត្ត​ប្រកួត​បន្ដ។ នេះ​ជា​អ្វី​ដែល​យើង​ខំ​ប្រឹង ​ដើម្បី​បាន​មេដាយ។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​គ្រប់​គ្នា​ដែល​បាន​ជួយ​លើក​ទឹក​ចិត្ត”។ ​កីឡាករ​កូន​ខ្មែរ​ទៅ​រស់​នៅ​បារាំង​ខាង​លើ​នេះ ​មុន​មក​ប្រកួត​ឱ្យ​កម្ពុជា រូប​នាង​បាន​ទៅ​ហ្វឹកហាត់​នៅ​អាមេរិក​បាន​ជា​ច្រើន​ខែ ទើប​មក​កម្ពុជា ​ហាត់​ជាមួយ​គ្រូ​បន្ថែម​ទៀត។

មុន​ចូល​រួម​ប្រកួត​នេះ ​នាង​បាន​ប្រាប់ Sabay ​ថា​លើក​នេះ​នឹង​ប្រឹងប្រែង​ដើម្បី​យក​មេដាយ​ជូន​កម្ពុជា​ឱ្យ​បាន ​មិន​ឱ្យ​ខក​បំណង​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់