• 2017-08-21 07:48:47
  • ព័ត៌មាន

Grigor Dimitrov ក្លាយ​ជា​​ម្ចាស់​ពាន Cincinnati Open

  • 2017-08-21 07:48:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប៊ុលហ្គារី Grigor Dimitrov ​បាន​បំបាក់​កីឡាករ​អូស្ត្រាលី Nick Kyrgios លើក​ពាន Cincinnati Open ឆ្នាំ​២០១៧។

កីឡាករ​ចំណាត់​ថ្នាក់​១១​ពិភពលោក Dimitrov បាន​យក​ឈ្នះ Nick ដោយ​លទ្ធផល​ ៦-៤ និង ៧-៥។ចំណែក​វិញ្ញាសា​ខាង​នារី​វិញ នាង Garbine Muguruza ​ជា​អ្នក​ទទួល​ជយលាភី ក្រោយ​​ស៊ី​កីឡា​ការិនី​ ​Simona Halep ៦-១ និង ៦-០។

​យ៉ាងណាមិញ Nick Kyrgios គឺ​ជា​កីឡាករ​ក្មេង​ជាង​គេ​នៅ​ពាន Cincinnati Open ដែល​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ បន្ទាប់​ពី Novak Djokovic កាល​ពី​ឆ្នាំ​២០០៩។ នៅ​វគ្គ​៨​នាក់​ចុងក្រោយ Kyrgios បាន​បំបាក់​កីឡាករ​លេខ​២​ពិភពលោក Rafael Nadal  យ៉ាង​ភ្ញាក់​ផ្អើល៕ ​​

ចុចអាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី