• 2017-08-15 07:32:45
  • ព័ត៌មាន

Nadal នឹង​ឡើង​ឈរ​​​ចំណាត់​ថ្នាក់​លេខ​មួយ​ពិភពលោក​វិញ ក្រោយ​ខកខាន​៣​ឆ្នាំ​

  • 2017-08-15 07:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rafael Nadal នឹង​ក្លាយ​ជា​កីឡាករ​វាយ​តិន្នីស​ចំណាត់​ថ្នាក់​លេខ​១​ពិភពលោក​ថ្មី​ចាប់​ពី​​ថ្ងៃ​ចន្ទ សប្ដាហ៍​​ក្រោយ​ទៅ បន្ទាប់​ពី Roger Federer ដក​ខ្លួន​ចេញ​ពី​កម្មវិធី  Cincinnati Masters ដោយ​សារ​របួស​ខ្នង។

តាមពិត Federer គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​អាច​ប្រជែង​ជាមួយ Nadal ដើម្បី​គ្រង​តំណែង​លេខ​១ ដែល​បច្ចុប្បន្ន Andy Murray កំពុង​កាន់​កាប់។ កីឡាករ​ស្វីស Federer បាន​មាន​របួស​កាល​​ពី​ប្រកួត​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន Rogers Cup  ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ដោយ​ចាញ់​យុវជន​អាល្លឺម៉ង  Alexander Zverev។

កត្តា​ដែល​ធ្វើ​ឲ្យ Murray ធ្លាក់​ចេញ​ពី​តំណែង ដោយ​សារ​គេ​បាន​អវត្តមាន​ក្នុង​កម្មវិធី​ប្រកួត​ជា​ច្រើន ហើយ​ពាន Cincinnati ដែល​ត្រូវ​លេង​នៅ​សប្ដាហ៍​ក្រោយ​ក៏​មិន​បាន​ចូលរួម​ដែរ​ ដោយ​សារកំពុង​បន្ត​ព្យាបាល​បញ្ហា​ត្រគាក។ នេះ​ជា​ការ​ត្រលប់​មក​កាន់​ចំណាត់​ថ្នាក់​លេខ​មួយ​វិញ​របស់ Nadal ជា​លើក​ដំបូង​ ចាប់​តាំង​ពី​ ខែ កក្កដា ឆ្នាំ ២០១៤៕ ​​

Nadal & Federer
Andy Murray

ចុចអាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី