• 2017-08-15 02:39:52
  • បាល់ទាត់

ជើង​ឯក​ខេត្ត​ក្រចេះ​រក​ឃើញ​២​ក្រុម​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ​ហើយ

  • 2017-08-15 02:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ជ្រើស​រើស​ជើង​ឯក​ខេត្ត​ក្រចេះ​ប្រចាំ​ឆ្នាំ​២០១៧​រក​ឃើញ​ក្រុម​ពីរ​​នៅ​ពូល​ B ​គឺ​មហា​ហង្ស​ស្រុក​ឆ្លូង​ និង​ក្រុម​ស្រុក​សំបូរ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​នៅ​ពូល​ A មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។

ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល B ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ ក្រុម​មហាហង្ស​ស្រុក​ឆ្លូង​បាន​យក​ឈ្នះ​ក្រុម​រួម​ស្រុក​គឺ​វិទ្យាល័យ​គាតឈន់​ដោយ​លទ្ធផល​ ២-០ ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ចំពោះ​ស្រុក​សំបូរ​បាន​លត់​ក្រុម​វិទ្យាល័យ​​កន្ទួត​យ៉ាង​ចាស់​ដៃ​រហូត​ដល់​១៥-១ ដើម្បី​បាន​​កក់​កៅអី​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ដូច្នេះ​ក្រុម​វិទ្យាល័យ​គាត​ឈន់​ និង​ក្រុម​​វិទ្យាល័យ​កន្ទួត​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ចំណែក​នៅ​ពូល​ A​វិញ​ ក្រុង​ក្រចេះ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​បាល់ទាត់​សាលា​អរុណរះ​ក្នុង​លទ្ធផល​ ១-០។ បរាជ័យ​នេះ​ធ្វើ​ឲ្យ​សាលា​អរុណ​រះ​ទទួល​បាន​៦​ពិន្ទុ​ក្នុង​២​ប្រកួត​ ស្មើ​ពិន្ទុ​ក្រុម​ក្រុង​ក្រចេះ​​ដែរ​ ប៉ុន្តែ​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​ទៀត។ យ៉ាង​ណា​ ពូល​នេះ​ នៅ​មិន​ទាន់​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ឡើង​ទេ​ ពោល​គឺ​រង់​ចាំ​ដល់​​ចុង​សប្តាហ៍​​នេះ​។

លទ្ធផល​ថ្ងៃ​សៅរ៍ ទី​១២​ សីហា​ ពូល​A  វិទ្យាល័យ​កុសមៈ​ ០-១ សាលា​ចំណេះ​ដឹង​ទូទៅ​អរុណ​រះ​ យុវជន​ឃុំ​ថ្ម​គ្រែ​ ២-១ យុវជន​ឃុំ​សណ្ដាន់​ លទ្ធផល​ ​ថ្ងៃ​អាទិត្យ​ ទី​១៤​ សីហា​ ពូល​ B យុវជន​ស្រុក​សំបូរ​ ១៥-១ វិទ្យាល័យ​ឃុំ​កន្ទួត​ ក្រុម​មហាហង្ស​​ស្រុក​ឆ្លូង​ ២-០​ វិទ្យាល័យ​គាត​ឈន់​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់