• 2017-08-14 07:47:16
  • ព័ត៌មាន

ជួយលើក​ទឹក​ចិត្ត​កីឡាករ​ខ្មែរ កុំភ្លេច​តាមដាន​​ការ​ផ្សាយ​បន្ត​ផ្ទាល់​ SEA GAMES ផ្តាច់​មុខ​តាម​ទូរទស្សន៍រស្មី​ហង្សមាស

  • 2017-08-14 07:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​ព្រឹត្តិការណ៍ SEA GAMES លើក​ទី ២៩ នា​ទី​ក្រុងកូឡាឡាំពួរ​ ប្រទេស ម៉ាឡេស៊ី នឹង​ផ្សាយ​បន្ត​ផ្ទាល់​ផ្តាច់​មុខ លើ​កញ្ចក់​ទូរទស្សន៍ រស្មី​ហង្សមាស HDTV ចាប់​ពី​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ ២០១៧ នេះ​តទៅ។

ព្រឹត្តិការណ៍​ប្រកួត​ស៊ីហ្គេម​​លើក​ទី​២៩​ ឆ្នាំ​នេះ​ចាប់​ពី​ថ្ងៃ​ទី ១៩ ​ខែ សីហា​ ដល់​ ៣០ ខែ​ សីហា ឆ្នាំ ២០១៧ ដោយ​មាន​ការ​ប្រកួត​​៣៨​ប្រភេទ​កីឡា។ នេះ​គឺ​ជា​លើក​ទី​៦​ហើយ ដែល​ម៉ាឡេស៊ី​ទទួល​សិទ្ធិ​រ៉ាប់រង​ជា​ម្ចាស់​ផ្ទះ ដោយ​លើក​ដំបូង​​​នៅ​ឆ្នាំ​១៩៦៥ បន្ទាប់​មក ១៩៧១, ១៩៧៧, ១៩៨៩, ២០០១ និង​ចុងក្រោយ​ឆ្នាំ​២០១៧​នេះ​ឯង។

ចឹង​កុំ​ភ្លេច​តាម​ដាន​​និង​ជួយ​លើក​ទឹក​ចិត្ត​កីឡា​ករ​​​ផងណា!

ដោយ៖ ថា ម៉ាលីដា

មតិយោបល់