- 2017-08-14 07:46:13
- ព័ត៌មាន
Federer ចាញ់កីឡាករវ័យក្មេងនៅវគ្គផ្ដាច់ព្រ័ត្រ Rogers Cup
- 2017-08-14 07:46:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Federer ចាញ់កីឡាករវ័យក្មេងនៅវគ្គផ្ដាច់ព្រ័ត្រ Rogers Cup
ចន្លោះមិនឃើញ
កីឡាករអាល្លឺម៉ង់ Alexander Zverev បានយកឈ្នះ Roger Federer ២សិតជាប់គ្នា លើកពានRogers Cup ដែលរៀបចំនៅទីក្រុង Montreal ប្រទេសកាណាដា។
កីឡាករវ័យ២០បានក្លាយជាកីឡាករទី៣ ដែលបានយកឈ្នះ Roger Federer ក្នុងឆ្នាំនេះ ហើយ Rogers Cup ក៏ជាពានទី៥របស់គេក្នុងឆ្នាំ២០១៧នេះដែរ។ Zverev ចំណាត់ថ្នាក់ទី៨ពិភពលោកបានបំបាក់ខ្លាចាស់ Federer ក្នុងលទ្ធផល ៦-៣ និង ៦-៤ ដែលជាជ័យជម្នះលើកទី១០ជាប់គ្នារបស់ខ្លួន។
នេះជាការចាញ់លើក៣ហើយសម្រាប់ Federer វ័យ៣៦ឆ្នាំក្នុងការប្រកួត៣៨ប្រកួតក្នុងឆ្នាំនេះ។ ត្បិតតែចាញ់នៅពេលនេះ តែ Roger Federer នៅតែអាចឡើងឈរចំណាត់ថ្នាក់លេខ១ពិភពលោកប្រសិនជាធ្វើបានល្អនៅពាន Cincinnati Open។ ក្រៅពី Federer កីឡាករអេស្ប៉ាញ Rafael Nadal ក៏មានសង្ឃឹមឡើងឈរលេខមួយជំនួស Andy Murray ដូចគ្នានៅថ្ងៃទី ២១ ខែ សីហាខាងមុខ។
ចំណែកខាងនារីវិញ កីឡាការិនីអ៊ុយក្រែន Elina Svitolina បានយកឈ្នះនាង Caroline Wozniacki ២សិតជាប់គ្នាដោយលទ្ធផល ៦-៤ និង ៦-០ ហើយនេះក៏ជាពានទី៥របស់នាងក្នុងឆ្នាំនេះដែរ៕
ចុចអាន៖