• 2017-08-14 03:07:36
  • ព័ត៌មាន

វីរនារី ស៊ន​ សៀវម៉ី ទម្លាយ​​ការពិត​​២​យ៉ាងដែលបារម្ភ​​​ពេល​ទៅ​វ៉ៃ​នៅ​ស៊ីហ្គេម​

  • 2017-08-14 03:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​​ ស៊ន សៀវម៉ី​ បាន​ទម្លាយ​ឲ្យ​ដឹង​​បញ្ហា​ពីរ​យ៉ាង​ដែល​​នាង​ព្រួយ​បារម្ភ​ពេល​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

វីរនារី​កម្ពុជា​ ស៊ន សៀវម៉ី​ បាន​​ប្រាប់​ថា​ ​កញ្ញា​មាន​​ចំណុច​ល្អ​ជា​ច្រើន​ដែល​មាន​ប្រៀប​លើ​កីឡា​ការិនី​ផ្សេង​ៗ​ទៀត​​ដែល​​នឹង​ចូល​រួម​ប្រកួត​​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ។ កម្ពស់​​ខ្ពស់​​ កីឡា​ការិនី​មក​ពី​ប្រទេស​​នៅ​អាស៊ាន​មួយ​ចំនួន​ក៏​ធ្លាប់​ចាញ់​នាង​ និង​ខ្លួន​នាង​ផ្ទាល់​មាន​បទ​ពិសោធន៍​ច្រើន​ទាំង​ថ្នាក់​តំបន់​ អាស៊ី​ និង​ពិភព​លោក​ដែល​​ជំរុញ​ឲ្យ​នាង​មាន​សង្ឃឹម​ឈ្នះ​មេដាយ។

ស៊ន សៀវម៉ី ហ្វឹកហាត់

ទោះ​បី​ជា​យ៉ាង​ណា​ កីឡា​ការិនី​កម្ពុជា​ដំបូង​​ដែល​ទទួល​បាន​សិទ្ធិ​ពេញ​បរិបូរណ៍​ក្នុង​ការ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​កន្លង​ទៅ​​​មាន​បញ្ហា​គួរ​ឲ្យ​បារម្ភ​២​យ៉ាង​សម្រាប់​ការ​ចូល​រួម​ប្រកួត​ស៊ីហ្គេម​នេះ​។ ទី​១​បញ្ហា​របួស​ជង្គង់​របស់​នាង​មិន​ទាន់​ជា​សះ​ស្បើយ​​ទាំង​ស្រុង​ទេ។ កន្លង​មក​កញ្ញា​​បាន​ហ្វឹកហាត់​ និង​ចូល​រួម​ប្រកួត​អន្តរជាតិ​ទាំង​ជង្គង់​ឈឺ​។ ទឹក​ចិត្ត​របស់​នាង​ចង់​ហ្វឹកហាត់​ឲ្យ​ដល់​កម្រិត​ ប៉ុន្តែ​ពេល​ខ្លះ​ក៏​ត្រូវ​ការ​សម្រាក​ដែរ​ដើម្បី​​កុំ​ឲ្យ​មាន​បញ្ហា​ដល់​ជង្គង់។ ទី​២​កញ្ញា​បារម្ភ​កម្លាំង​ស៊ុហ្វ​​មិន​គ្រប់​គ្រាន់​ ប្រសិន​បើ​ប៉ះ​ដៃ​គូ​មាន​កម្លាំង​ខ្លាំង​ដូច​បុរស។ កម្លាំង​ស៊ុហ្វ​មិន​គ្រប់​គ្រាន់​​សម្រាប់​ការ​ប្រកួត​២​ឬ​​៣​ដង​ក្នុង​មួយ​ថ្ងៃ​បណ្តាល​មក​បញ្ហា​ជង្គង់​ដែល​​ធ្វើ​ឲ្យ​នាង​ហ្វឹកហាត់​មិន​ដិត​ដល់។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ជង្គង់​នេះ​ លោក Chio Yongsok គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា​ ស៊ន សៀវម៉ី​មាន​បញ្ហា​ជង្គង់​យូរ​ហើយ​ ដូច្នេះ​ហើយ​ទើប​​បាន​ជា​​លោក​មិន​ឲ្យ​នាង​ហ្វឹកហាត់​ខ្លាំង​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​កីឡា​ការិនី​រូប​នេះ​ខិត​ខំ​ហ្វឹកហាត់​​ច្រើន​ម៉ោង​ជាង​អ្វី​ដែល​បាន​​លោក​កំណត់​ទៀត។ ចំពោះ​បញ្ហា​កម្លាំង​វិញ​ លោក​មិន​ព្រួយ​បារម្ភ​​អ្វី​ឡើយ។

លោកគ្រូ Chio Yongsok កំពុង​បង្ហាត់​សិស្ស

ស៊ន សៀវម៉ី​ អាច​នឹង​ឈប់​សម្រាក​រយៈ​ពេល​ប្រហែល​​​មួយ​ឆ្នាំ​ដើម្បី​ព្យាបាល​ជង្គង់​ឲ្យ​ជា​សះ​ស្បើយ​ ប៉ុន្តែ​បន្ទាប់​ពី​ចប់​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី​ នាង​ត្រូវ​មាន​ភារកិច្ច​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ 2017 Asian Indoor and Martial Arts Games នៅ​ទី​ក្រុង Ashgabat នៅ​ប្រទេស​​ទួរមេនីស្ថាន ពី​ថ្ងៃ​ទី​១៧-២៧ ខែ​កញ្ញា ឆ្នាំ​២០១៧៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

ជំនឿ​ចិត្ត​ខ្ពស់​! ​គ្រូ​​តេក្វាន់ដូ​​មក​ពី​​កូរ៉េ​សង្ឃឹម​​​ឈ្នះ​មេដាយ​មាស​២​​ពី​ស៊ីហ្គេម​

​កីឡា​៦​នេះ​​​កម្ពុជា​​រំពឹង​បាន​មេដាយ​មាស​​ ចុះ​កាល​២០១៥​ប្រទេស​ណា​ម្ចាស់​មេដាយ​​មាស​ខ្លះ?

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់