• 2017-08-04 04:29:41
  • ព័ត៌មាន

Murray ប្រឈម​​បាត់​តំណែង​លេខ​១​ ក្រោយ​ដក​ខ្លួន​ពី Canadian Open

  • 2017-08-04 04:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វាយ​តិន្នីស​អង់គ្លេស​​លេខ​១​ពិភពលោក Andy Murray បាន​ដក់​ខ្លួន​ចេញ​ពី​កម្មវិធី​ប្រកួត Canadian Open ដោយ​សារ​តែ​របួស​ត្រគាក ដែល​បន្សល់​ទុក​តាំង​ពី​ប្រកួត Wimbledon មិន​ទាន់​ជា​សះស្បើយ។ ​​

កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​និយាយ​ថា គេ​ពិត​ជា​ខកចិត្ត​​ជា​ខ្លាំង ដែល​មិន​អាច​ចូលរួម​ក្នុង​កម្មវិធី Canadian Open ដែល​ត្រៀម​ប្រកួត​នៅ​សប្ដាហ៍​ក្រោយ នៅ​ទីក្រុង Montreal និង Toronto ប៉ុន្តែ​គេ​សន្យា​ថា​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​​​តាម​ដែល​អាច​ធ្វើ​បាន​ ដើម្បី​វិល​លើ​ទីលាន​វិញ​ឲ្យ​ឆាប់​រហ័ស។

Murray អាច​នឹង​បាត់បង់​​តំណែង​លេង​មួយ​ពិភពលោក​ទៅ​កាន់​ Rafael Nadal នៅ​សប្ដាហ៍​ក្រោយ​ ដោយ​សារ​មិន​បាន​ចូលរួម​កម្មវិធី​ខាង​លើ ហើយ​ការ​ត្រៀម​ខ្លួន​ចូល​លេង​ពាន  US Open គ្រោង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ២៨ ខែ សីហា​ក៏​មិន​ទាន់​ប្រាកដ​ទៀត៕

ចុចអាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី