• 2017-08-03 07:32:24
  • ព័ត៌មាន

ឈឿង​ លីណា៖​ ជ័យជម្នះ​នៅ​កូរ៉េ​ធ្វើ​ឲ្យ​តេក្វាន់ដូ​កម្ពុជា​​​ មាន​​សង្ឃឹម​នា​ស៊ីហ្គេម​ ២០១៧

  • 2017-08-03 07:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​តេក្វាន់ដូ​ WTF​ ឈឿង​ លីណា​ សម្រាប់​ជ័យជម្នះ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ​ វា​ជំរុញ​ទឹក​ចិត្ត​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​រឹត​តែ​មាន​ទំនុក​ចិត្ត​ខ្លាំង​នៅ​ពេល​ចូលរួម​ក្នុង​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​លើក​ទី២៩​ នៅ​ប្រទេស​ម៉ាឡេស៊ី។​

ក្រុម​អត្តពលិក​តេក្វាន់ដូ​ WTF ម្សិលមិញ

កីឡា​ការិនី​ ឈឿង​ លីណា​ បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​យប់​មិញ​ថា​ តាម​រយៈ​ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​កូរ៉េ​១ខែ​កន្លង​ទៅ​នេះ​ ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​បទ​ពិសោធ​ថ្មី​ៗ​ជា​ច្រើន​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ក៏​បាន​កែតម្រូវ​នូវ​អ្វី​ដែល​ជា​កង្វះ​ខាត​ ឬ​ចំណុច​ដែល​ធ្វើ​មិន​ល្អ​ពី​មុន​មក​ផង​ដែរ។​

ក្រុម​អត្តពលិក​តេក្វាន់ដូ​ WTF ម្សិលមិញ

កីឡា​ការិនី​ជម្រើស​ជាតិ​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ជ័យជម្នះ​ទាំង​នេះ​ រួម​និង​ខិតខំ​ហ្វឹកហាត់​ផង​នោះ​ បាន​ធ្វើ​ឲ្យ​ពួក​គេ​រឹតតែ​មាន​ទំនុក​ចិត្ត​បន្ថែម​ទៀត​ ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ស៊ីហ្កេម​ ឯ​ប្រទេស​ម៉ាឡេស៊ី។​ ទន្ទឹម​និង​ការ​ទំនុក​ចិត្ត​ថា​នឹង​ទទួល​បាន​លទ្ធផល​បន្ត​ទៀត​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ ​កញ្ញា​ក៏​ព្រួយ​បារម្ភ​ពី​ដៃ​គូ​ប្រជែង​ថៃ​ផង​ដែរ ​ព្រោះ​ប្រទេស​មួយ​នេះ​មាន​កីឡាករ​ កីឡា​ការិនី​មាន​សមត្ថភាព​ច្រើន​ផង​ដែរ។​

កីឡា​ការិនី​ ឈឿង​ លីណា​

គូ​បញ្ជាក់​ថា​ កាល​ពី​ម៉ោង​ ១១យប់ ​ថ្ងៃ​ទី២​​ ខែ​សីហា​ ម្សិលមិញ​នេះ​ក្រុម​អត្តពលិក​តេក្វាន់ដូ​ WTF​ វិល​ត្រលប់​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ក្រោយ​ពី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ 2017​ World Taekwondo Hanmadang​ និង​ Korea Open International Taekwondo Championships2017​ និង​សរុប​មេដាយ​ដែល​ឈ្នះ​បាន​មាន​ ៧គ្រឿង​ ប្រាក់​ ៦ សំរឹទ្ធ​ ១៕​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើង​បេះ​ដូង​យើង។

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់