- 2017-08-03 03:24:20
- បាល់ទាត់
៦ ប្រភេទកីឡានេះ ដែលកម្ពុជារំពឹងឈ្នះមេដាយមាសពីស៊ីហ្គេមឆ្នាំ២០១៧
- 2017-08-03 03:24:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ ប្រភេទកីឡានេះ ដែលកម្ពុជារំពឹងឈ្នះមេដាយមាសពីស៊ីហ្គេមឆ្នាំ២០១៧
ចន្លោះមិនឃើញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទម្លាយថា មានប្រភេទកីឡាចំនួន ៦ដែលអាចរំពឹងឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះគឺ ប៉េតង់ តេក្វាន់ដូ សីប៉ាក់តាក្រ ប្រដាល់សកល ប្រដាល់សេរី និងវ៉ូស៊ូ។
ថ្លែងក្នុងឱកាសអត្តពលិកចូលជួបសម្ដេច ហ៊ុន សែន សម្ដេចបានលើកឡើងថា បើតាមការសង្ឃឹមរបស់ក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគឺប្រភេទកីឡាខាងលើដែលកម្ពុជាសង្ឃឹមឈ្នះមេដាយមាស។ ប៉ុន្តែសម្ដេចក៏បានដាស់តឿនដែរថា គ្រប់អត្តពលិកដែលសង្ឃឹមឈ្នះមេដាយមាសទាំងអស់មិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះក្នុងព្រឹត្តិការណ៍នេះមានកីឡាករខ្លាំងៗយ៉ាងច្រើន។ កម្ពុជាបានបញ្ជូនប្រភេទកីឡាចំនួន ២៤ ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧ នេះ៕
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង។