• 2017-08-02 08:04:58
  • ព័ត៌មាន

Sharapova ទទួល​ជ័យជម្នះ​ភ្លាម ក្រោយ​​ជា​ពីរបួស​

  • 2017-08-02 08:04:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​​វាយ​តិន្នីស Maria Sharapova  បាន​យក​ឈ្នះ​កីឡា​ការិនី​ម្ចាស់​ផ្ទះ​អាមេរិក Jennifer Brady កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្នុង​លទ្ធផល ៦-១ ៤-៦ ៦-០ នៅ​ក្នុង​កម្មវិធី​ប្រកួត Stanford's Bank of the West Classic បន្ទាប់​ពី​ត្រលប់​មក​វិញ​ជា​​ពី​របួស។

Sharapova

​​​​​​កីឡា​ការិនី​រុស្សី Sharapova បាន​​ខកខាន​មិន​បាន​ប្រកួត​​តាំង​ពី​ថ្ងៃ​ទី ១៦ ខែ ឧសភា ដោយ​សារ​មាន​របួស​ភ្លៅ។ នេះ​ជា​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​សម្រាប់​​​​​​កីឡា​ការិនី​វ័យ​៣០​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក​ ចាប់​តាំ​ខែ មីនា ឆ្នាំ ២០១៥។

Sharapova ក៏​​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ដែរ​ថា៖ "ខ្ញុំ​​មាន​អារម្មណ៍​ថា ខ្ញុំ​ចង់​ឱប​អ្នក​ទាំង​អស់​គ្នា និង​និយាយ​ពាក្យ​អរគុណ។ នេះ​គឺ​ការ​ប្រកួត​ដំបូង​របស់​ខ្ញុំ​នៅ​អាមេរិក ក្រោយ​ខកខាន​មក​ជា​យូរ ហើយ​​វា​ដូច​ជា​ផ្ទះ​របស់​ខ្ញុំ​អញ្ចឹង"។ ក្រោយ​ចំណាយ​ពេល​២​ម៉ោង ២​នាទី​​យក​ឈ្នះ Brady កីឡា​ការិនី Maria Sharapova និង​ត្រូវ​ជួប នាង Lesia Tsurenko មក​​ពី​អ៊ុយក្រែន​នៅ​ជុំ​ទី​២៕

ចុចអាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី