- 2017-07-28 03:08:44
- ព័ត៌មាន
ហែមថុន វិទីនី ប៉ះជើងខ្លាំង ៨ប្រទេសក្នុងព្រឹត្តិការណ៍ហែលទឹកពិភពលោក
- 2017-07-28 03:08:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហែមថុន វិទីនី ប៉ះជើងខ្លាំង ៨ប្រទេសក្នុងព្រឹត្តិការណ៍ហែលទឹកពិភពលោក
ចន្លោះមិនឃើញ
កីឡាការិនី ហែមថុន វិទីនី នឹងប៉ះជើងខ្លាំងមកពីប្រទេសចំនួន ៨ក្នុងការប្រកួតហែលទឹកពិភពលោកនៅប្រទេសហុងគ្រី នាវេលាម៉ោង៣រសៀលថ្ងៃនេះ។
វិញ្ញាសាដែល វិទីនី ចូលរួមប្រកួតរសៀលនេះគឺបែបមេអំបៅចម្ងាយ ៥០ម៉ែត្រ។ កីឡាការិនី ៨ប្រទេសផ្សេងទៀតរួមមានប៊ុលហ្គារី ប៉ារ៉ាហ្គាយ ប្រ៊ុយណេ អ៊ូហ្គាន់ដា ប៉ាគីស្ថាន អាល់បានី បង់ក្លាដេស និងម៉ាដាហ្គាស្កា។
កម្ពុជាបញ្ជូនកីឡាករ២រូប និងកីឡាការិនី១រូបទៅចូលរួមក្នុងព្រឹត្តិការណ៍ World Aquatics Championship 2017 ដែលប្រកួតចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧៕
- ព័ត៌មានកីឡាទាក់ទាញបំផុត