• 2017-07-27 07:59:40
  • ព័ត៌មាន

សហព័ន្ធ​វាយ​កូន​គោល ​នឹង​បញ្ជូន​កីឡាករ​៤​នាក់​ទៅ​ស៊ីហ្គេម ដោយ​មាន​ម្នាក់​ទៅហាត់​នៅ​អាមេរិក​ជិត​៦​ខែ

  • 2017-07-27 07:59:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​វាយ​កូន​គោល​កម្ពុជា ​នឹង​បញ្ជូន​កីឡាករ​៤​នាក់​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​នា​ប្រទេស​ម៉ាឡេស៊ី ​នៅ​ខែ​ក្រោយ​នេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​កីឡាករ ពៅ​ ពេជ្រមេត្តា។

កីឡាករ ពៅ​ ពេជ្រមេត្តា

ក្នុង​ឱកាស​ឈ្នះ​ជើង​ឯក​ Metfone Golf Championship​ ២០១៧កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ពេជ្រមេត្ដា ​បាន​ឱ្យ​ដឹង​ថា​រូបគេ​រួម​ជាមួយ​អ្នក​វាយ​កូន​គោល​៣​នាក់​ផ្សេង​ទៀត ​នឹង​ធ្វើ​ដំណើរ​ទៅ​ម៉ាឡេស៊ី ដើម្បី​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៩​នេះ។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ ​បាន​ឱ្យ​ដឹង​ទៀត​ថា​រូបគេ​និង​កីឡាករ​ដទៃ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​បញ្ចេញ​សមត្ថភាព ​ត្បិត​តែ​មិន​អាច​ធានា​មេដាយ​បាន​មែន ប៉ុន្តែ​នឹង​ខំ​ប្រឹងប្រែង​ដើម្បី​មុខ​មាត់​ជាតិ។

ពៅ ពេជ្រមេត្តា ​ជា​កីឡាករ​ខ្លាំង​ម្នាក់​របស់​កម្ពុជា ​ដោយ​មុន​ទៅ​ស៊ីហ្គេម​នេះ​រូបគេ​បាន​ទៅ​ហ្វឹកហាត់​នៅ​អាមេរិក​ជិត​កន្លះ​ឆ្នាំ​ឯ​ណោះ។ មួយ​វិញ​ទៀត ​កីឡាករ​រូប​នេះ​មាន​បទ​ពិសោធ​លេង​វាយ​កូន​គោល​នេះ​អស់​ពេល​៧​ទៅ​៨​ឆ្នាំ​មក​ហើយ។

ស៊ីហ្គេម​ លើក​ទី២៩ ឆ្នាំ​២០១៧ ​នៅ​ប្រទេស​ ម៉ាឡេស៊ី​ នេះ ​កម្ពុជា​បញ្ជូន​ ២៤​ប្រភេទ​កីឡា​ចូលរួម​ប្រជែង​យក​មេដាយ​ ហើយ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​នឹង​ត្រូវ​ទៅ​មុន​ការ​ប្រកួត​ចំនួន​ ២ថ្ងៃ​ និង​វិល​ត្រលប់​មក​វិញ​១ថ្ងៃ​បន្ទាប់​ពី​ប្រកួត​ចប់៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើង​បេះ​ដូង​យើង

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី