- 2017-07-24 02:50:38
- ព័ត៌មាន
កីឡាករវាយកូនគោលជម្រើសជាតិកម្ពុជា ឈ្នះជើងឯក Metfone Golf Championship 2017
- 2017-07-24 02:50:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករវាយកូនគោលជម្រើសជាតិកម្ពុជា ឈ្នះជើងឯក Metfone Golf Championship 2017
ចន្លោះមិនឃើញ
កីឡាករជម្រើសជាតិវាយកូនហ្គោលកម្ពុជា ពៅ ពេជ្រមេត្តា ឈ្នះជើងឯក Metfone Golf Championship ២០១៧ កាលពីម្សិលមិញនៅទីលានវាយកូនហ្គោល City Golf។
កីឡាករ ពៅ ពេជ្រមេត្តា បានឲ្យដឹងម្សិលមិញនេះថា លោកពិតជាមានចិត្តសប្បាយរីករាយខ្លាំងដែលបានឈ្នះជើង Metfone Golf Championship ហើយអ្វីដែលកីឡាកររូបនេះខំប្រឹងនាពេលកន្លងមកនេះ ឥលូវវាចេញលទ្ធផលល្អផងដែរ ហើយលោកនឹងខំប្រឹងបន្តទៀតដើម្បីរកមេដាយជូនជាតិនៅពេលកីឡាស៊ីហ្គេម ឆ្នាំ២០១៧ នាខែក្រោយនេះ។
លោក ឈុន អូន ប្រធានក្លឹប City Golf បានឲ្យដឹងក្នុងពេលចែករង្វាន់នេះដែរថា កម្មវិធីនេះបង្កើតឡើងគឺដើម្បីបង្កើតចំណងទំនាក់ទំនងរវាងកីឡាករនិងកីឡាករ ឲ្យមានភាពស្វិតស្នាលនិងគ្នាថែមទៀត។ ក្រៅពីនេះក៏អាចជួយអភិវឌ្ឍន៍កីឡាវាយកូនហ្គូលកម្ពុជាក៏ដូចជារួមចំណែកបង្កើនសមត្ថភាពកីឡាករកីឡាការិនីឲ្យរឹតតែមានសមត្ថភាពខ្លាំងថែមទៀត។ ប្រធានក្លឹបរូបនេះនឹងបង្កើតពានរង្វាន់នេះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៨ បន្តទៀត។
ការប្រកួតនេះធ្វើឡើងរយៈពេល១ថ្ងៃពេញ នៅឯក្លឹបវាយកូនហ្គោល City Golf។ សម្រាប់កីឡាករដែលជាប់លេខរួមមាន Flight A លេខ១ ពៅ ពេជ្រមេត្តា លេខ២ Im Reahul លេខ៣ Kem Samrach ខណៈ Flight B លេខ១ Chum Sam Am លេខ២ Men Ra លេខ៣ Phorn Nara៕