• 2017-07-20 23:00:00
  • ព័ត៌មាន

ដឹង​អត់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ កម្ពុជា​ធ្លាប់​បាន​មេដាយ​មាស​ប៉ុន្មាន?

  • 2017-07-20 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ចុះ​ផ្សាយ​កាល​ពី​​ផ្ដើម​សប្ដាហ៍​ គ្រប់​គ្នា​ដឹង​ហើយ​ថា​ថៃ​ជា​ប្រទេស​​ដែល​បាន​ឈ្នះ​​មេដាយ​មាស​សរុប​ច្រើន​ជាង​គេ​ពោល​​២០៨៩​មេដាយ​​ បន្ទាប់​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​រៀបចំ​ឡើង​ចំនួន​២៨​ដង​​មក​នេះ។ ចុះ​ងាក​មក​កម្ពុជា​វិញ តើ​ធ្លាប់​បាន​មេដាយ​មាស​ប៉ុន្មាន​ដែរ?

យោង​តាម​តារាង​មេដាយ​​ក្នុង​ចំណោម​១១​ប្រទេស​​ដែល​ធ្លាប់​ចូលរួម​​ស៊ីហ្គេម​ កម្ពុជា​ស្ថិត​នៅ​លេខ​៩ លើ​ប្រ៊ុយណេ​និង​ទីម័រខាងកើត​ជា​ប្រទេស​មាន​មេដាយ​ច្រើន​ជាង​គេ​។ សរុប​មេដាយ​របស់​កម្ពុជា​ទាំងអស់​មាន​៣២៧​មេដាយ ក្នុង​នោះ​មាស​៤៧, ប្រាក់​​៨៨​និង​សំរឹទ្ធិ​១៩២​ ឯ​​ប្រ៊ុយណេ​មាន​មេដាយ​មាស​១១ និង​ទីម័រខាងកើត​មាន​តែ​៥​ប៉ុណ្ណោះ។

សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៧​នេះ​វិញ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ជា​លើក​ទី​៦​​ចាប់​ពី​ថ្ងៃ​ទី ១៩ សីហា ដល់​ថ្ងៃ​ទី ៣០ ខែ សីហា ឆ្នាំ​២០១៧ ហើយ​កម្ពុជា​បាន​បញ្ជូន​​២៣​ប្រភេទ​កីឡា​ទៅ​ចូលរួម។ ចាំ​មើល​កម្ពុជា​យក​បាន​មេដាយ​ប៉ុន្មាន​ជូន​ជាតិ​៕ ​​​​

ស្រាបៀរ​អង្គ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង។

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី