• 2017-07-18 23:01:00
  • ព័ត៌មាន

តើ​ប្រទេស​ណា​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ Sea Games ច្រើន​ជាង​គេ?

  • 2017-07-18 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ ឬ SEA Game បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៩ មក​ មាន​ប្រទេស​ចំនួន​៩​ហើយ​ ធ្លាប់​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ហើយ​​ទីក្រុង​ និង​ខេត្ត​ចំនួន​១៥​នៃ​ប្រទេស​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រើ​ជា​កន្លែង​រៀប​ចំ​ការ​ប្រកួត។

ក្នុង​ចំណោម​ប្រទេស​ទាំង​១១​នៅ​អាស៊ី​អាគ្នេយ៍​ មាន​តែ​ កម្ពុជា​ និង​ទីម័រខាងកើត​ប៉ុណ្ណោះ​មិន​ទាន់​​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា SEA Game ដោយ​ឡែក​ប្រទេស​មួយ​ចំនួន​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​រហូត​លើស​ពី​២​ដង។ ខាង​ក្រោម​គឺ​ជា​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ ច្រើន​ជាង​គេ​៖

១- ថៃ​ (៦ដង)

ថៃ​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ចំនួន​៦​ដង​ ហើយ​ដំបូង​គេ​គឺ​ក្នុង​​ឆ្នាំ ១៩៥៩ នៅ​រាជ​ធានី​បាងកក, ឆ្នាំ​១៩៦៧ នៅ​រាជ​ធានី​បាងកក, ឆ្នាំ​១៩៧៥​នៅ​រាជ​ធានី​បាងកក​, ឆ្នាំ​១៩៨៥ នៅ​រាជ​ធានី​បាងកក, ឆ្នាំ​១៩៩៥​នៅ​ខេត្ត​ឈៀងម៉ៃ និង​ឆ្នាំ​២០០៧​ នៅ​ខេត្ត​នគរ​រាជ​សីមា​។

២. ម៉ាឡេស៊ី​ (៥ដង)

ម៉ាឡេស៊ី​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​៥​ដង​ ហើយ​រាប់​ទាំង​ឆ្នាំ​២០១៧​នេះ​ទៀត​គឺ លើក​ទី​៦​​ហើយ​។ លើក​ដំបូង​គឺ​ក្នុង​ឆ្នាំ​១៩៦៥ នៅ​កូឡាឡាំពួរ​, ឆ្នាំ​១៩៧១​ នៅ​កូឡាឡាំពួរ, ឆ្នាំ​១៩៧៧​នៅ​កូឡាឡាំពួរ, ឆ្នាំ​១៩៨៩​នៅ​កូឡាឡាំពួរ​ និង​ឆ្នាំ​២០០១​នៅ​កូឡាឡាំពួរ​ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ​ ក៏​គ្រោង​ធ្វើ​នៅ​កូឡាឡាំពួរ​ដូចគ្នា។

៣. ឥណ្ឌូណេស៊ី​ (៤ដង)

ប្រទេស​ប្រជុំ​កោះ​ឥណ្ឌូណេស៊ី​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ចំនួន​៤ដង ក្នុង​នោះ​លើក​ដំបូង​ នៅ​ឆ្នាំ​១៩៧៩ ធ្វើ​នៅ​រដ្ឋធានី​ ហ្សាកាតា, ឆ្នាំ​១៩៨៧នៅ ហ្សាកាតា, ឆ្នាំ​១៩៩៧នៅ​ ហ្សាកាតា និង​ឆ្នាំ​២០១១ នៅ​ហ្សាកាតា និង​ ទីក្រុង​Palembang។

៤. សិង្ហបុរី (៤ដង)

ប្រទេស​តូច​តែ​ខ្លាំង​សិង្ហបុរី​ធ្លាប់​ធ្វើ​ម្ចាស់ផ្ទះ​ ស៊ីហ្គេម​៤​ដង​ ដែល​ទាំង​៤​លើក​គឺ​ធ្វើ​នៅ​រដ្ឋធានី​តែ​មួយ​គត់​របស់​ខ្លួន​នៅ​ឆ្នាំ​ ១៩៧៣, ១៩៨៣, ១៩៩៣ និង​២០១៥។

៥. មីយ៉ាន់ម៉ា​ (៣ដង)

ប្រទេស​មីយ៉ាន់ម៉ា​ធ្លាប់​ទទួល​សិទ្ធ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ៣ដង​គឺ​ក្នុង​ឆ្នាំ ១៩៦២​ នៅ​ទីក្រុង​ រ៉ង់ហ្គូន,​ ឆ្នាំ​១៩៦៩​នៅ​ទីក្រុង​រ៉ង់ហ្គូន​ ដដែល និង​ឆ្នាំ​២០១៣ នៅ​ទីក្រុង​ Naypyidaw។

៦. ហ្វីលីពីន​ (៣ដង)

ប្រទេស​ហ្វីលីពីន​ ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​៣​ដង​ ដែល​រាល់​លើក​សុទ្ធ​តែ​ធ្វើ​នៅ​រដ្ឋធានី​ ម៉ានីល​ គឺ​ក្នុង​ឆ្នាំ ១៩៨១, ១៩៩១, ២០០៥ ហើយ​នៅ​ឆ្នាំ​២០១៩ ប្រទេស​កោះ​មួយ​នេះ​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ម្ដង​ទៀត​ គម្រប់​ទី​៤។

៧. ប្រ៊ុយណេ, វៀតណាម​ និង​ឡាវ

ប្រទេសទាំង៣ សុទ្ធ​តែ​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ម្ដង​ដូច​គ្នា​គឺ​ ប្រ៊ុយណេនៅ​ឆ្នាំ ១៩៩៩, វៀតណាមឆ្នាំ ២០០៣ និង​ ឡាវឆ្នាំ ២០០៩៕

ស្រាបៀរ​អង្គ​រមាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

អត្ថបទ៖ វីរ័ត្ន

មតិយោបល់