• 2017-07-18 02:45:43
  • ព័ត៌មាន

ប្រណាំង​សេះ​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ ​កម្ពុជា​ផ្ដោត​លើ​វិញ្ញាសា​រត់​ចម្ងាយ​ ៨០​គ.ម

  • 2017-07-18 02:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​សេះ​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ ​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះ​សេះ​មាន​ភាព​ជឿ​ជាក់​ទៅ​លើ​វិញ្ញាសា​រត់​ចម្ងាយ​៨០​គីឡូម៉ែត្រ ​ខណៈ​ដែល​កីឡាករ​ក៏​​បាន​ហ្វឹកហាត់​យ៉ាង​ដិតដល់​ផង​ដែរ។

លោក កៅ វណ្ណារិន

លោក កៅ វណ្ណារិន ​អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​បញ្ជាក់​ថា​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី​នេះ ដោយ​មាន​កីឡាករ​ចំនួន​៦​នាក់​នឹង​ចេញ​ទៅ​ប្រកួត។ ដោយ​មាន​វិញ្ញាសា​ច្រើន​ចំពោះ​កីឡា​ប្រណាំង​សេះ​នេះ កម្ពុជា​បាន​ផ្ដោត​លើ​តែ​វិញ្ញាសា​ជិះ​ចម្ងាយ​៨០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ​ព្រោះ​កម្ពុជា​ទទួល​បាន​ការ​ហាត់​រៀន​ច្រើន ​ហើយ​មាន​ក្ដី​រំពឹង​ថា​នឹង​បាន​ចំណាត់​ថ្នាក់​ល្អ​។

អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ថា​ចំពោះ​ការ​ជិះ​សេះ​ចម្ងាយ​៨០​គីឡូម៉ែត្រ​នេះ ​លោក​រំពឹង​ថា​នឹង​ចំណាត់​ថ្នាក់​លេខ​៣​ឬ​លេខ​៤ ព្រោះ​កម្ពុជា​បាន​ជួល​សេះ​ល្អ​ៗ​របស់​ក្រុម​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​រួច​រាល់​ហើយ។ ខណៈ​ដែល​កីឡាករ​ជិះ​ចម្ងាយ​ឆ្ងាយ​នេះ​ក៏​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​តាំង​ពី​យូរ​ណាស់​មក​ហើយ​ដែរ។ មួយ​វិញ​ទៀត ​ការ​រត់​ចម្ងាយ​៨០​គីឡូម៉ែត្រ​នេះ ​ប្រទេស​ទាំង​អស់​ហាក់​មិន​ទាន់​មាន​មួយ​ណា​ខ្លាំង​ជាង​កម្ពុជា ​ក្រៅ​ពី​ម៉ាឡេស៊ី ថៃ សិង្ហបុរី ​នោះ​ទេ ដូច្នេះ​ក្ដី​រំពឹង​ថា​នឹង​បាន​ចំណាត់​ថ្នាក់​ល្អ​គឺ​នៅ​មាន​ភាគរយ។

ស៊ីហ្គេម​ លើក​ទី២៩ ឆ្នាំ​២០១៧ ​នៅ​ប្រទេស​ ម៉ាឡេស៊ី​ នេះ ​កម្ពុជា​បញ្ជូន​ ២៤​ប្រភេទ​កីឡា​ចូលរួម​ប្រជែង​យក​មេដាយ​ ហើយ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​នឹង​ត្រូវ​ទៅ​មុន​ការ​ប្រកួត​ចំនួន​ ២ថ្ងៃ​ និង​វិល​ត្រលប់​មក​វិញ​១ថ្ងៃ​បន្ទាប់​ពី​ប្រកួត​ចប់៕

ស្រាបៀរ​អង្គ​រមាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី