- 2017-07-17 23:18:00
- បាល់ទាត់
ពាន AFC U-23 ឆ្នាំ២០១៨នៅចិននោះ បើកម្ពុជាជាប់លេខ៣បានឡើងទៅទេ?
- 2017-07-17 23:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាន AFC U-23 ឆ្នាំ២០១៨នៅចិននោះ បើកម្ពុជាជាប់លេខ៣បានឡើងទៅទេ?
ចន្លោះមិនឃើញ
កម្មវិធីប្រកួតវគ្គជម្រុះ 2018 AFC U-23 Championship ក្នុងពូល J ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគ្រោងធ្វើឡើងចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ។ ក្នុងពូលនេះបើកម្ពុជាស្ថិតនៅលេខ ៣តើមានសិទ្ធិបានឡើងទៅដំណាក់កាលចុងក្រោយដែលគ្រោងធ្វើឡើងនៅប្រទេសចិនដែរឬទេ។
ក្នុងពូល J មានក្រុមខ្លាំងៗដូចជា U23 ចិន, U23 ជប៉ុន និង U23 ហ្វីលីពីន ព្រមទាំងម្ចាស់ផ្ទះកម្ពុជា។ កម្មវិធីប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រនាឆ្នាំ២០១៨ នៃពានរង្វាន់ AFC U-23 Championship នេះនឹងធ្វើឡើងនៅប្រទេសចិន។ ជាមួយគ្នានោះចិនគឺស្ថិតនៅពូលជាមួយកម្ពុជា ហើយក្រុមចិននេះដែរគឺមានសិទ្ធិឡើងទៅលេងដំណាក់កាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិរួចទៅហើយ។
ដោយឡែកលក្ខខណ្ឌដែលអាចបានឡើងទៅលេងដំណាក់កាលផ្ដាច់ព្រ័ត្រគឺ AFC កំណត់យក ១៦ក្រុម។ ខណៈប្រទេសចូលរួមវគ្គជម្រុះមានចំនួន ៤០ត្រូវបានបែងចែកជា ១០ពូល ដោយក្នុងមួយពូលយកលេខ១នៅតាមពូលនីមួយៗ និងលេខ២ល្អបំផុតចំនួន៥ក្រុម ទៅបង្គ្រប់ ១៦ក្រុមរួមទាំងចិន។
ប៉ុន្តែចិនចូលរួមវគ្គជម្រុះនេះ ពីព្រោះចង់ដកស្រង់បទពិសោធតែប៉ុណ្ណោះ។ ចំណែកលក្ខខណ្ឌក្នុងការឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់មួយនេះ AFC បានកំណត់ថា បើសិនចិនជាប់លេខ១ក្នុងពូលដូច្នេះលេខ២ល្អបំផុត៦ក្រុមបានឡើងទៅ។ ដោយឡែកបើសិនចិនជាប់លេខ២ ដូចនេះក្រុមជាប់លេខ២ល្អបំផុតចំនួន៥ក្រុមផ្សេងទៀត នឹងបានឡើងទៅគឺគ្រប់ចំនួន១៦ក្រុម។
សម្រាប់ U23 កម្ពុជាបើចង់ទទួលបានឱកាសឡើងទៅលេងដំណាក់កាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ខាងលើ យ៉ាងហោចណាស់ក៏ត្រូវតែបញ្ចប់ត្រឹមលេខ២ក្នុងពូល ហើយក៏ជាលេខ២ក្នុងចំណោមល្អបំផុតផងដែរ៕