- 2017-07-11 07:06:34
- ព័ត៌មាន
អស់ទាស់! ស្តាតនៅស្លូវ៉ាគីកំពុងមើលបាល់សុខៗរថភ្លើងបើកកាត់មុខ
- 2017-07-11 07:06:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ទាស់! ស្តាតនៅស្លូវ៉ាគីកំពុងមើលបាល់សុខៗរថភ្លើងបើកកាត់មុខ
ចន្លោះមិនឃើញ
សកម្មភាពដែលកើតនៅកីឡដ្ឋានបាល់ទាត់ជាទូទៅមានដូចជា ការប្រកួតរបស់កីឡាករ សម្រែកហ៊ោកញ្ជ្រៀវរបស់អ្នកគាំទ្រជាដើម ប៉ុន្តែនៅប្រទេសស្លូវ៉ាគីវិញមានរឿងកម្រឃើញមួយបានកើតឡើង។
ក្នុងការប្រកួតរបស់ក្លឹបពាក់កណ្ដាលអាជីពក្នុងប្រទេសមួយនេះ អ្នកគាំទ្រមិនត្រឹមអាចទស្សនាបាល់ទាត់ ប៉ុណ្ណោះទេ ថែមទាំងឃើញទិដ្ឋភាពរថភ្លើងបរកាត់មុខទៀតផង ដោយសារកីឡដ្ឋាននៅទីនោះ ផ្លូវរថភ្លើងស្ថិតនៅចន្លោះកន្លែងអង្គុយ និងទីលានប្រកួត។
ទិដ្ឋភាពបែបនោះប្រហែលប្លែកសម្រាប់យើង តែសម្រាប់ពួកគេវិញហាក់ជារឿងធម្មតា ដោយសារនៅក្នុងវីដេអូពេលរថភ្លើងបរកាត់អ្នកគាំទ្រនៅតែមើលបាល់ទាត់ធម្មតា ហើយកីឡាករក៏នៅតែបន្តការលេងបាល់របស់ខ្លួន៕