• 2017-07-03 00:01:05
  • បាល់ទាត់

អាល្លឺម៉ង់ផ្តួលឈីលី លើកពាន Confederations Cup លើកដំបូង

  • 2017-07-03 00:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ទីបំផុតបានសម្រេចក្ដីស្រមៃរបស់ខ្លួនដោយលើកពាន Confederations Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយយកឈ្នះជើងខ្លាំងមកពីទ្វីបអាមេរិកឡាទីន ឈីលី នៅវគ្គផ្ដាច់ព្រ័ត្រ។

ការប្រកួតកាលពីយប់មិញ ក្រុមជើងឯក World Cup មួយនេះមិនសូវមានឱកាសមុខទីឈីលីប៉ុន្មានទេផ្ទុយទៅវិញ ត្រូវគូប្រជែងបើកការវាយសម្រុកជាច្រើនដងពិសេសការស៊ុតរបស់កីឡាករ Arturo Vidal និង Angelo Sagal នៅដើមវគ្គទីមួយ តែបានអ្នកចាំទីដៃស្អិត ter Stegen ជួយសង្គ្រោះបាន។

ក្រោយគ្មានសំណាងទម្លាយសំណាញ់គូប្រកួត នៅប្រមាណនាទី២០ ខ្សែការពារឈីលី Marcelo Diaz បានធ្វើខូចបាល់ហើយ អាល្លឺម៉ង់រកគ្រាប់បានសម្រេចដោយ Lars Stindl។ នៅវគ្គទីពីរឈីលីនៅតែបន្តការវាយសម្រុក ហើយ Sanchez មានឱកាសស៊ុតដែរ តែគ្មានសំណាង ធ្វើឲ្យចប់ការប្រកួត អាល្លឺម៉ង់បានយកឈ្នះ ឈីលី ១ ទល់នឹង០។

មួយគូទៀតក្រុមជម្រើសជាតិព័រទុយហ្គាល់ជាជើងឯក ទ្វីបអឺរ៉ុប បានយកឈ្នះ ម៉ិកស៊ិកជើងឯក ទ្វីបអាមេរិកខាងជើង ២ទល់នឹង១ នៅម៉ោងបន្ថែម១៥នាទី ២ដង ដើម្បីបានចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធីខាងលើ៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី