- 2017-06-29 02:19:28
- បាល់ទាត់
គ្រូព័រទុយហ្គាល់ ប្រាប់មូលហេតុមិនដាក់ Ronaldo ទាត់ប៉េណាល់ទីមុន
- 2017-06-29 02:19:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូព័រទុយហ្គាល់ ប្រាប់មូលហេតុមិនដាក់ Ronaldo ទាត់ប៉េណាល់ទីមុន
ចន្លោះមិនឃើញ
ត្បិត Ricardo Quaresma, Joao Moutinho និង Nani ទាត់ប៉េណាល់ទីមិនចូល ធ្វើឲ្យព័រទុយហ្គាល់ចាញ់ឈីលីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Confederations Cup កាលពីយប់មិញ តែ លោក Fernando Santos បានរំឭកអ្នកគ្រប់គ្នាថា កីឡាករទាំង៣នេះធ្លាប់ជាវីរបុរសនៅ Euro 2016។
ក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដីយប់មិញ កីឡាករទាំង៣ខាងលើភ្លាត់ស្នៀត មិនអាចទម្លុះដៃអ្នកចាំទី Claudio Bravo ខណៈ៣គ្រាប់ដំបូងទាត់ដោយ Arturo Vidal, Charles Aranguiz និង Alexis Sanchez ចូលទាំងអស់ ធ្វើឲ្យឈីលីបានទៅវគ្គផ្ដាច់ព្រ័ត្រ។
“អ្នកចាំទីរបស់គេពិតជាអស្ចារ្យ ប៉ុន្តែកីឡាករទាំង៣របស់យើងដែលទាត់មិនបញ្ចូល ធ្លាប់ជាវីរបុរសនៅ Euro 2016 ពេលប៉េណាល់ទីជាមួយប៉ូឡូញ។ ខ្ញុំតែងតែការពារកីឡាកររបស់ខ្ញុំ។ វាជាការសម្រេចចិត្តជ្រើសរើសរបស់ខ្ញុំ"។ សម្ដីលោក Fernando។
តាមពិតកាលប៉េណាល់ទីជាមួយប៉ូឡូញ Ronaldo ជាអ្នកបើកឆាកទាត់មុនគេ ប៉ុន្តែកាលពីយប់មិញគេមិនបានជ្រើសរើសឲ្យទាត់មុនទេ ទោះភ្លាត់មិនចូល២គ្រាប់មុនក៏ដោយ។ Fernando Santos បានបន្ថែមថា ការមិនឲ្យ Ronaldo ទាត់មុនគឺជាសម្រេចរៀបចំរបស់លោក ព្រោះ Quaresma, Moutinho និង Nani ធ្លាប់ជាវីរបុរស៕
ចុចអាន៖
Bravo សង្គ្រោះបាល់ប៉េណាល់ទី៣គ្រាប់ ធ្វើឱ្យព័រទុយហ្គាល់ចាញ់ទាំងអស់ចិត្ត
ថ្ងៃនេះកម្ពុជាមានពីរនាក់ ប្រកួតតេក្វាន់ដូជើងឯកពិភពលោកនៅកូរ៉េ