- 2017-06-26 08:19:59
- ព័ត៌មាន
Roger Federer ផ្ដួលក្មេងជំនាន់ក្រោយ ឈ្នះពាននៅអាល្លឺម៉ង់
- 2017-06-26 08:19:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Roger Federer ផ្ដួលក្មេងជំនាន់ក្រោយ ឈ្នះពាននៅអាល្លឺម៉ង់
ចន្លោះមិនឃើញ
ខ្លាចាស់ Roger Federer បានផ្ដួលកីឡាករវ័យក្មេង Alexander Zverev អាយុ ២០ឆ្នាំ ឈ្នះពានរង្វាន់ Gerry Weber Open នៅទីក្រុង Halle ប្រទេសអាល្លឺម៉ង់ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។
ចំណាយពេលតែ៥៣នាទី Roger បានវាយយកឈ្នះដោយលទ្ធផល ៦-១ និង ៦-៣ គ្រងពាន Gerry Weber Open ជាលើកទី៩ក្នុងអាជីព។ ក្នុងកម្មវិធីប្រកួតនេះអាចចាត់ទុកបានថា គេកម្ដៅសាច់ដុំត្រៀមខ្លួនដើម្បីដណ្ដើមពានរង្វាន់ក្នុងកម្មវិធីធំ Wimbledon ដែលចាប់ផ្ដើមនាថ្ងៃទី៣ ខែកក្កដា ខាងមុខនេះ របស់កីឡាករស្វីសវ័យ៣៥ឆ្នាំ។
មុនមកដល់ជុំផ្ដាច់ព្រ័ត្រ Roger បានបំបាក់កីឡាករខ្លាំងៗមួយចំនួនដូចជា កីឡាករជប៉ុន Yuichi Sugita , កីឡាករអាល្លឺម៉ង់ Mischa Zverev, Florian Mayer និងកីឡាកររុស្សី Karen Khachanov ៕
ចុចអាន៖