- 2017-06-26 05:06:54
- ព័ត៌មាន
សហព័ន្ធបាញ់កាំភ្លើង៖ ស៊ីហ្គេមឆ្នាំនេះបើមិនបានប្រកួតក៏ទៅសង្កេតការណ៍ដែរ
- 2017-06-26 05:06:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធបាញ់កាំភ្លើង៖ ស៊ីហ្គេមឆ្នាំនេះបើមិនបានប្រកួតក៏ទៅសង្កេតការណ៍ដែរ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធបាញ់កាំភ្លើងកម្ពុជា ថាសម្រាប់ព្រឹត្តិការកីឡាស៊ីហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីខាងមុខនេះ សហព័ន្ធកំពុងរៀបចំឯកសារផ្សេងៗ ដើម្បីបានឱកាសចូលរួមប្រកួតប្រជែង។
លោក មៀច សុផាន់ណា ប្រធានសហព័ន្ធបាញ់កាំភ្លើងកម្ពុជាបានឲ្យដឹងថា ខាងសហព័ន្ធពេលនេះកំពុងបំពេញឯកសារមួយចំនួន ដើម្បីបានឱកាសបញ្ជូនអត្តពលិកកម្ពុជាទៅប្រកួតប្រជែង ក្នុងព្រឹត្តិការស៊ីហ្គេមនេះ។ យ៉ាងណាក៏ដោយប្រសិនបើខាងសហព័ន្ធបំពេញឯកសារឬចុះឈ្មោះដើម្បីចូលរួមប្រកួតមិនទាន់ទេ សហព័ន្ធនៅតែបញ្ចូលក្រុមការងារនិងកីឡាករ កីឡាការិនី ទៅដដែល ក្នុងនាមជាអ្នកសង្កេតការឬជាគណៈកម្មាធិការផ្សេងៗទៅតាមការចាត់ចែង។
ប្រធានរូបនេះបន្តទៀតថា ទោះប្រកួតឬមិនបានប្រកួត ហើយនៅតែបញ្ចូលមនុស្សទៅក្នុងព្រឹត្តិការស៊ីហ្គេមនេះ ក្នុងគោលបំណង ចង់ឲ្យកីឡាករ កីឡាការិនី ឬមន្ត្រីសហព័ន្ធនានា បានយល់ដឹងពីការប្រកួតជាក់ស្ដែងនៅលើទីលាន ឬការរៀបចំដោយមានសុវត្ថិភាព និងដកស្រង់បទពិសោធមួយចំនួនដើម្បីយកមកអនុវត្តន៍ និងហាត់សមត្រៀមការប្រកួតនានានៅលើឆាកអន្តរជាតិនាពេលក្រោយៗទៀត។
គូបញ្ជាក់ថាព្រឹត្តិការ ស៊ីហ្កេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដែលចាប់ផ្ដើមពីថ្ងៃទី ១៩ ដល់ ៣០ សីហា ខាងមុខនេះ កម្ពុជាគ្រោងនឹងបញ្ជូន ២៣ប្រភេទកីឡាដើម្បីប្រកួតប្រជែងយកមេដាយក្នុងព្រឹត្តិការមួយនេះ៕