• 2017-06-24 03:57:34
  • បាល់ទាត់

​ក្រុម​បាល់ទាត់​យុវជន​ ស្រុកត្រាំកក់ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ក្រោយ​បញ្ចប់​ការប្រកួត​​ពានរង្វាន់​មហាជន​ថ្នាក់​ខេត្ត

  • 2017-06-24 03:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់​ទាត់​យុវជន​ស្រុកត្រាំកក់ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ការ​ប្រកួត​កីឡា​បាល់​ទាត់ ពាន​រង្វាន់​មហាជន​ថ្នាក់​ខេត្ត​ ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ២១​ដល់​ថ្ងៃទី ២៣​ ខែមិថុនា។

លោក ឃុយ បូរាណ អនុ​ប្រធាន​ការិយាល័យ​អប់រំយុវជន និង​កីឡា​ខេត្តតាកែវ ទទួល​បន្ទុក​ផ្នែក​កីឡាបាល់​ទាត់​មាន​ប្រសាសន៏​ថា៖ ក្រុម​បាល់ទាត់​ទាំង​អស់​ ដែល​ចូលរួម​ប្រកួត​មាន ១៥​ក្រុម​ហើយ​ក្រុម​ទទួល​ចំណាត់​ថ្នាក់៖

-​លេខ ​១ បាន​ទៅ​លើ​ក្រុម​បាល់​ទាត់ យុវជន​មកពី​ស្រុកត្រាំកក់់

-លេ ២ ​បាន​ទៅ​លើ​ក្រុម​មក​ពី​មន្ទីរ​មុខងារ​សាធារណៈខេត្ត

-លេខ ៣ បាន​លើ​ក្រុម​បាល់ទាត់​សាកល​វិទ្យាល័យ​បៀលប្រាយ។

លោក​បាន​បន្តទៀតថា ជារៀងរាល់​ឆ្នាំ​មន្ទីរ​អប់រំ​តែងតែ​រៀបចំ​ការ​ប្រកួត​កីឡា​មហាជន​លើ​គ្រប់​វិញ្ញាសារ​ទាំងអស់​ឡើង​ដើម្បី​លើក​កម្ពស់​វិស័យ​កីឡា​ឲ្យ​មាន​សកម្មភាព​រស់​រវើក​ប្រយោជន៏​អោយ​យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន។

ចំពោះ​លទ្ធផល​វិញ្ញាសា​បាល់ទះ​វិញ​ចំណាត់​ថ្នាក់​លេខ ១​បាន​ទៅ​លើ​ក្រុម​អធិការ​ក្រុង​ដូនកែវ ចំណាត់​ថ្នាក់​លេខ​២​ បាន​ទៅ​លើ​ក្រុម​វិទ្យា​ស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ តេជោសែន​ និង​ លេខ​៣​បាន​លើ​ក្រុម​ការិយាល័យ​អប់រំ​យុវជន​ស្រុក បូរីជលសារ៕

អត្ថបទៈ ជិន​ វេន

មតិយោបល់