• 2017-06-22 10:23:16
  • បាល់ទាត់

ក្តៅៗ! Kiatisuk ទៅ​ដឹក​នាំ​ Port FC នៃ​លីគ​កំពូល​ថៃ​

  • 2017-06-22 10:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ថៃ​ Kiatisuk Senamuang ត្រូវ​បាន​តែងតែ​ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ក្លឹប Port FC នៃ​ក្របខ័ណ្ឌ​កំពូល​ថៃ Thai Toyota League។

Kiatisuk Senamuang

យោង​តាម​ប្រភព​គណនី Instagram របស់​ម្ចាស់​ក្លឹប​លោក​ស្រី Nuanphan Lamsam បាន​ឲ្យ​ដឹង​ថា​ក្លឹប​សម្រេច​រើស​យក​អតីត​កីឡាករ​ឆ្នើម​ប្រចាំ​អាស៊ាន​ខាង​លើ​ធ្វើ​ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ ខណៈ​លោក​ Jaded Meelarp ដែល​ជា​អ្នក​ចាត់ការ​ទូទៅ​ចាស់​នឹង​ធ្វើ​ជា​ជំនួយការ​វិញ​។

Kiatisuk នឹង​ចូល​ដឹកនាំ​ក្រុម​ដំបូង​នៅ​ថ្ងៃ​អាទិត្យ​ទី ២៥​ ខែ​មិថុនា ក្នុង​ការ​ប្រកួត​លីគ​ ទល់​នឹង​ Bangkok United។ នេះ​គឺ​ជា​ការ​ត្រឡប់​មក​ដឹកនាំ​ក្លឹប​អាជីព​លើក​ដំបូង​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ របស់​បុរស​វ័យ​ ៤៣​ឆ្នាំ​ បន្ទាប់​ពី​រូប​លោក​ចាកចេញ​ពី​ ក្លឹប​ Chonburi FC កាល​ពី​ឆ្នាំ​ ២០០៩៕

ប្រភព៖ facebook ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី