• 2017-06-21 03:43:45
  • ព័ត៌មាន

​ហែមថុន​ វិទីនី​ គ្រោង​បន្ថែម​វិញ្ញាសា​មួយ​ទៀត​ប្រជែង​យក​មេដាយ​នៅ​ស៊ីហ្គេម

  • 2017-06-21 03:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​របស់​កម្ពុជា​ដែល​ធ្លាប់​បង្ហាញ​មុខ​នៅ​ព្រឹត្តិការ​កីឡា​អូឡាំពិក​ឯ​ប្រទេស​ប្រេស៊ីល​ ហែមថុន​ វិទីនី​ គ្រោង​ចាប់​យក​វិញ្ញាសា​ថ្មី​មួយ​ទៀត​ដើម្បី​មាន​ឱកាស​ប្រជែង​យក​មេដាយ​ច្រើន​នៅ​ស៊ីហ្កេម​ ២០១៧។​

កីឡា​ការិនី ហែមថុន​ វិទីនី​

​កញ្ញា​ ហែមថុន​ វិទីនី​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​កីឡាករ​ កីឡា​ការិនី​ ហែល​ទឹក​ជម្រើស​ជាតិ​ទាំង​អស់​មុន​ពេល​ត្រូវ​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ខាង​មុខ​នេះ​ ត្រូវ​ប្រកួត​វាស់​ស្ទង់​គ្រប់​វិញ្ញាសា​ដែល​ត្រូវ​ប្រកួត​មិន​ថា​ ជំនាញ​របស់​ខ្លួន​ឬ​វិញ្ញាសា​ដទៃ​ទៀត​នោះ​ទេ។​ ជាក់​ស្ដែង​ដូច​សព្វ​ថ្ងៃ​នេះ​ជំនាញ​របស់​ខ្លួន​គឺ​ ៥០ម៉ែត្រ​ និង​ ១០០ម៉ែត្រ​សេរី​​ ប៉ុន្តែ​តម្រូវ​ឲ្យ​ប្រឡង​សាកល្បង​លើ​វិញ្ញាសា​ ៥០ម៉ែត្រ​ ឬ​ ១០០ម៉ែត្រ​មេអំបៅ​ បន្ថែម​ទៀត។​

កីឡា​ការិនី​រូប​នេះ​បន្ត​ថា​ តាម​រយៈ​ការ​ហ្វឹកហាត់​នា​ពេល​កន្លង​មក​ ក៏​ដូច​ជា​លទ្ធផល​នៃ​ការ​ប្រកួត​លើ​វិញ្ញាសា​មេអំបៅ​នេះ​ ខ្លួន​មាន​មាន​ថេរវេលា​ល្អ​ ហើយ​បើ​គិត​ទៅ​ថេរវេលា​នេះ​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់​នៅ​ស៊ីហ្គេម​ទៀត​ផង។​ ដូច្នេះ​បើ​តាម​ការ​ឲ្យ​យោបល់​របស់​គ្រូ​បង្ហាត់​ គ្រោង​នឹង​ដាក់​ឲ្យ​គេ​យក​វិញ្ញាសា​៥០ម៉ែត្រ​មេអំបៅ​ បន្ថែម​ទៀត​លើ​ជំនាញ​ហែល​សេរី​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​នេះ។​

កីឡា​ការិនី ហែមថុន​ វិទីនី​

ហែមថុន​ វិទីនី​ ជា​កីឡា​ការិនី​ហែល​ទឹក​ឆ្នើម​របស់​កម្ពុជា​ ដែល​ធ្លាប់​បង្ហាញ​មុខ​នៅ​លើ​ឆាក​អន្តរជាតិ​បាន​ច្រើន។ ​កញ្ញា​នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​ស៊ីហ្កេម​លើក​ទី២៩​ នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ខែ​សីហា​ខាង​មុខ​នេះ៕​

ចុចអានអត្ថបទ៖

Bayern Munich​ ជិត​ទិញ​បាន​​យុវជន​កូរ៉េ​​ម្នាក់ ដោយ​ឲ្យ​ប្រាក់​ខែ​ច្រើន​មិន​ធម្មតា

សេង​ កំសត់​ «ខ្ញុំ​ស្រឡាញ់​ប្រដាល់​តាំង​ពី​តូច​ របួស​តិចតួច​គ្មាន​បញ្ហា»

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី