• 2017-06-21 02:43:18
  • ព័ត៌មាន

អតីត​វីរបុរស​ AC Milan ឈប់​ពី​បាល់ទាត់​ទៅ​លេង​ វាយ​កូនបាល់

  • 2017-06-21 02:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paolo Maldini ​វីរបុរស​អ៊ីតាលី​ និង​ក្រុម​ AC Milan បាន​ជាប់​ជា​អ្នក​​វាយ​តេន្នីស​អាជីព​នៅ​ក្នុង​កម្មវិធី ATP Challenger Tour។

Paolo Maldini

អតីត​ខ្សែ​ការពារ​ឆ្នើម​ដែល​លេង​បាន​ ១២៦​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី​បាន​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​ជម្រុះ​ វាយ​គូ​បុរស​ ជាមួយ​មិត្ត​រួម​ក្រុម​ឈ្មោះ Stefano Landonio។ Landonio វ័យ​៤៦​ឆ្នាំ​កាន់​ចំណាត់ថ្នាក់​លេខ​ ៩៧៥​ពិភពលោក​ និង​បាន​បង្វឹក​ Maldini តាំង​ពី​ឆ្នាំ​២០០៩​មក​ ពោល​គឺ​ចាប់​តាំង​ពី​ពេល​ Maldini ចូល​និវត្តន៍​ពី​បាល់ទាត់។

ពួក​គេ​ទាំង​ពីរ​គ្រោង​នឹង​ចូលរួម​ប្រកួត​កម្មវិធី Aspria Tennis Cup នៅ​ទីក្រុង​មីលេន ប្រទេស​អ៊ីតាលី​ ដែល​នឹង​ចាប់​ផ្ដើម​ នៅ​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ខាង​មុខ។ គួរ​រម្លឹក​ថា Maldini ​​ចំណាយ​ពេល​៣១​ឆ្នាំ​លេង​បាល់ទាត់​ជាមួយ​ AC Milan ឈ្នះ​ពាន​ Champions League ៥​ដង និង​ពាន​ Serie A ជា​ច្រើន​ទៀត៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី