• 2017-06-20 04:06:27
  • បាល់ទាត់

Muangthong ទិញ​បាន​ប្រុស​ស្អាត Charyl មុន​ប៉ះ​ All Star កម្ពុជា

  • 2017-06-20 04:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Charyl Chappius បាន​ចុះ​ហត្ថលេខា​ផ្ទេរ​ពី Suphanburi ​ទៅ​លេង​ឲ្យ​ SCG Muangthong United ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ម្សិលមិញ​បើ​យោង​តាម​ទំព័រ​ Facebook របស់​ក្លឹប​ប្រកាស​ឲ្យ​ដឹង​។

Charyl Chappius

ការ​ទិញ​យក​ខ្សែ​បម្រើ​កូនកាត់​ស្វីស​រូប​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​មុន​ពេល​ក្លឹប​យក្ស​របស់​ថៃ​​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​កក្កដា​ដើម្បី​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​ជម្រើស​ All Star ដែល​ដឹក​នាំ​ដោយ​លោក Leonardo Vitorino។

កីឡាករ​វ័យ​២៥​ឆ្នាំ​ដែល​​ជំនួស​តំណែង​ Chanathip មាន​មហិច្ឆតា​ចង់​ឈ្នះ​លីគ​កំពូល​ជាមួយ Muangthong តែ​យ៉ាងណា​ Charyl មិន​អាច​ពាក់​លេខ​៧​របស់​គេ​នៅ​ក្លឹប​ថ្មី​បាន​ទេ​ដោយ​សារ​លេខ​នេះ​បច្ចុប្បន្ន​កាន់កាប់​ដោយ ខ្សែ​បម្រើ​ Heberty Fernandes៕

ចុចអាន៖

ប្រភព៖ facebook ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី