- 2017-06-19 08:52:49
- បាល់ទាត់
ទាំងចាស់-ក្មេងមើលការប៉ះគ្នារវាងជើងខ្លាំងភាគឦសានម្សិលមិញ
- 2017-06-19 08:52:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងចាស់-ក្មេងមើលការប៉ះគ្នារវាងជើងខ្លាំងភាគឦសានម្សិលមិញ
ចន្លោះមិនឃើញ
ការជួបគ្នាដ៏កម្ររវាងជើងខ្លាំងពីរប្រចាំភូមិភាគឦសានគឺជើងឯកខេត្តក្រចេះទទួលស្វាគមន៍ក្រុមជើងឯកខេត្តរតនគីរីនៅទីលានខេត្តក្រចេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រទាំងចាស់-ក្មេង ខណៈលទ្ធផលម្ចាស់ផ្ទះទទួលបានជ័យជម្នះ១-០។
វីដេអូ
មែនទែនទៅ ក្រុមបាល់ទាត់ Asean FC របស់ខេត្តរតនគីរីបានបង្ហាញទម្រង់លេងយ៉ាងល្អជាងក្រុមម្ចាស់ផ្ទះ ទោះលទ្ធផលបរាជ័យកី្ត។ ឱកាសមាសជាច្រើនរបស់ក្រុម Asean FCបានកើតមានឡើង ប៉ុន្តែធ្វើមិនបានសម្រេច ព្រោះត្រូវបានអ្នកចាំទីជម្រើសទី១របស់ក្រុម Kratie FCសង្គ្រោះបានរហូត។
អ្វីដែលអស្ចារ្យក្នុងការប្រកួតនេះគឺកីឡាករ គយ សូលីតា បានប្រើពេលត្រឹម១២វិនាទីប៉ុណ្ណោះបន្ទាប់ពីបានប្តូរចូលក៏រកបាល់ជ័យជម្នះឲ្យក្រុម Kratie FCបានសម្រេចហើយក៏ជាគ្រាប់តែ១គត់ក្នុងការប្រកួតនេះ។ ការប្រកួតមានអ្នកទស្សនាច្រើនគួរសមទាំងចាស់ ក្មេងប្រុស ស្រី បើទោះមានភ្លៀងនៅដើមវគ្គទី១ក៏ដោយ។ ការចូលរួមទស្សនាពីក្រុមការងារក្រុមបាល់ទាត់ NADIN FC ស្រុកមេមត់ ដែលជាគ្រោងនឹងប្រកួតមិត្តភាព ជាមួយក្រុមទាំងពីរក្នុងខែកក្កដាខាងមុខក៏បានចូលរួមទស្សនាដែរ។
ជោគជ័យធំបំផុតរបស់ក្រុមទាំងពីរគឺការបំផុសចលនាបាល់ទាត់ក្នុងតំបន់ភូមិភាគភាគឦសាន៕
អត្ថបទពាក់ព័ន្ធនឹងកីឡាតាមបណ្តាខេត្ត សូមចុចតំណភ្ជាប់ខាងក្រោម
ទឹកចិត្តស្រលាញ់កីឡា! ក្រុមបាល់ទាត់៧ និងមហាជនរួមគ្នាជួសជុលទីលានខេត្តក្រចេះ
តារាងបាល់ទាត់ស្វាយអាត់ដង្ហោយហៅរកអ្នកជួយចាក់ដីបំពេញ
អ្នកសណ្តាន់ខេត្តក្រចេះកំពុងដុតដៃជើងធ្វើទីលានបាល់ទាត់ផ្ទាល់ខ្លួន