• 2017-06-19 05:01:47
  • បាល់ទាត់

“Ketsada” កីឡាករ​ឡាវ​ទី​ពីរ​ដែល​ទៅ​លេង​លីគ​កំពូល​ថៃ​

  • 2017-06-19 05:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ketsada Souksavanh បាន​ចុះ​ហត្ថលេខា​ចូល​រួម​ជាមួយ​ក្លឹប Super Power FC នៃ​ក្របខ័ណ្ឌ​លីគ​កំពូល​ថៃ​Toyota Thai Premier League។

Ketsada Souksavanh

ខ្សែ​ការពារ​ជម្រើស​ជាតិ​ឡាវ​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​ឡាវ​ទីពីរ​ដែល​បាន​ទៅ​លេង​នៅ​លីគ​កំពូល​ថៃ​បន្ទាប់​ពី កីឡាករ Lamnao Singto ធ្លាប់​ចូល​រួម​ជាមួយ​ Buriram កាល​ពី​ឆ្នាំ​២០០៩។ Ketsada គឺ​ជា​កីឡាករ​ពោរពេញ​ដោយ​បទពិសោធន៍​​មួយ​រូប​នៅ​លីគ​ឡាវ​ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​មួយ​ចំនួន​ដូចជា Ezra FC, Nong Khai FC, និង​ SHB Vientiane។

កីឡាករ​វ័យ​២៤​ឆ្នាំ​ដែល​ចាប់​ផ្ដើម​អាជីព​ជាមួយ​ក្រុម Laos Army FC រូប​នេះ​ធ្លាប់​លេង​បាន​ ៣៥​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​ក្នុង​នោះ​រក​បាន​៣​គ្រាប់​ដែរ​​​ក្នុង​នាម​ជា​អ្នក​រ៉ាប់រង​នៅ​តំបន់​ការពារ៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី