• 2017-06-16 09:29:42
  • បាល់ទាត់

Muangthong នាំ​ចូល​​កីឡាករ​ថ្មី​៤​រូប ត្រៀម​​ក្ដោប​ពាន​៣​រដូវ​កាល​នេះ

  • 2017-06-16 09:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Muangthong United បាន​បង្ហាញ​មុខ​កីឡា​ថ្មី​របស់​ខ្លួន​៤​រូប​​កាល​ពី​ប៉ុន្មាន​ម៉ោង​មុខ​ដែល​ទើប​ចុះ​កិច្ចសន្យា ដើម្បី​ត្រៀម​​ប្រកួតប្រជែង​ក្នុង​ជើង​ទី​២​នៃ​ពាន​លីគ​​ទី​១​របស់​ថៃ Thai League T1 ។

កីឡាករ​ទាំង​៤​រូប​នោះ​មាន ខ្សែ​ប្រយុទ្ធ  Leandro Assumpcao ,Siroch Chatthong និង ខ្សែ​បម្រើ Prakit Deeprom and Thossawat Limwannasathian។ ការ​​នាំ​ចូល​​កីឡាករ​ខ្លាំង​ទាំង​៤​នេះ​ ព្រោះ​គោលដៅ​របស់​ក្លឹប​ចង់​ប្រមូល​ពាន​ឲ្យ​បាន​៣​ក្នុង​រដូវ​កាល​នេះ និង​​​​ប្រែ​ខ្លួន​ជា​ក្លឹប​ធំ​មួយ​គឺ​ជា​ការ​ទាមទារ​ធំ​បំផុត។

Siroch Chatthong ដែល​ផ្ទេរ​ពី​ក្រុម Ubon UMT United និង​ជា​កីឡាករ​ដែល​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​​បាន​និយាយ​ថា៖ "ខ្ញុំ​សប្បាយ​ចិត្ត​​ដែល​​បាន​មក​កាន់  SCG Muangthong United និង​បាន​ចូលរួម​លេង​ជាមួយ​សមាជិក​ជម្រើស​ជាតិ​ផ្សេង​ទៀត។ វា​ជា​ក្ដី​ស្រមៃ​​របស់​ខ្ញុំ ទទួល​បាន​ឱកាស​​ដ៏​ពិសេស និង​បង្កើន​ឱកាស​ក្នុង​ការ​លេង"។ ក្នុង​លីគ​កំពូល​​ថៃ Muangthong United កំពុង​​​ឈរ​នៅ​លេខ​១ តាម​ពី​ក្រោយ​ដោយ Buriram United ដែល​មាន​៣៧​ពិន្ទុ​ដូច​គ្នា៕

ប្រភព៖ facebook ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់