• 2017-06-16 01:48:40
  • បាល់ទាត់

សំបុត្រ​ទស្សនា​​ U17 កម្ពុជា ប៉ះ​ U17 វៀតណាម​ ចាប់​លក់​ព្រឹក​នេះ​ហើយ

  • 2017-06-16 01:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំបុត្រ​សម្រាប់​ចូល​រួម​ទស្សនា​ការ​ប្រកួត​មិត្ត​ភាព​​អន្តរជាតិ U17 កម្ពុជា ប៉ះ​ U17 វៀតណាម​ នឹង​ចាប់​ផ្ដើម​លក់​​វេលា​ម៉ោង ៩ :០០​ព្រឹក​នេះ​ហើយ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ការ​ប្រកួត​មិត្ត​ភាព​នេះ​ក្នុង​គោល​បំណង​អបអរ​ខួប​លើក​ទី​៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា និង​វៀតណាម។ កម្មវិធី​ប្រកួត​ នឹង​ចាប់​ផ្ដើម​វេលា​ម៉ោង ​៩:៣០ នាទី​ល្ងាច​​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៧ ​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV ផង​ដែរ។

​តម្លៃ​សំបុត្រ​មាន​ពីរ​ប្រភេទ​គឺ​តម្លៃ ១​ម៉ឺន​រៀលកន្លែង​មាន​ដំបូល និង​តម្លៃ ៥​ពាន់​​រៀល​កន្លែង​គ្មាន​ដំបូល៕

ក្រុម​ U-16 ឆ្នាំ​មុន​ (U-17 ឆ្នាំ​នេះ​)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី