- 2017-06-15 07:20:26
- បាល់ទាត់
១០ក្រុមចូលរួមប្រកួតពានហ្វូតសាលខេត្តតាកែវលើកដំបូងចុងសប្តាហ៍នេះ
- 2017-06-15 07:20:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ក្រុមចូលរួមប្រកួតពានហ្វូតសាលខេត្តតាកែវលើកដំបូងចុងសប្តាហ៍នេះ
ចន្លោះមិនឃើញ
ពានរង្វាន់ហ្វូតសាលមិនអាជីពនៅខេត្តតាកែវលើកដំបូងនឹងចាប់ផ្តើមដំណើរការប្រកួតចុងសប្តាហ៍នេះហើយដោយមានក្រុមទាំងអស់ចំនួន១០មកពីទូទាំងខេត្តចូលរួមប្រកួត។ ការប្រកួតនឹងនឹងប្រព្រឹត្តទៅនៅទីលានហ្វូតសាលដូនកែវដែលមានទីតាំងនៅខាងលិចមន្ទីរពេទ្យអូរចំបក់ចម្ងាយជាង១០០ម៉ែត្រ។
លោក ងួន វុទ្ធី អ្នកចាត់ទូទៅក្រុមបាល់ទាត់ដូនកែវនិងជាអ្នករៀបចំការប្រកួតប្រាប់ Sabayថា ដោយមើលឃើញពីទឹកចិត្តមហាជននៅខេត្តតាកែវស្រលាញ់វិស័យកីឡាបាល់ទាត់កាន់តែច្រើនឡើងៗ លោកបានសម្រេចបង្កើតព្រឹត្តិការណ៍ពានរង្វាន់ហ្វូតសាលនេះដើម្បីឲ្យយុវជនកាន់តែមានឱកាសចូលរួមប្រកួតប្រជែង និងបំផុសសកម្មភាពកីឡាឲ្យកាន់តែច្រើនឡើង។ ជាពិសេសធ្វើឲ្យមានទំនាក់ទំនងល្អរវាងកីឡាករផ្សេងៗនៅទូទាំងខេត្តតាកែវ។
អតីតកីឡាករក្រុមគីរីវង់សុខសែនជ័យរូបនេះបញ្ជាក់ថា តាមការគ្រោងទុកក្រុមទាំងអស់ចំនួន១០ដែលត្រូវចូលរួមប្រកួត។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទីសៅរ៍ ទី១៧ ខែមិថុនានេះ និងប្រើពេល៨សប្តាហ៍ទើបចប់។
ចំពោះប្រាក់រង្វាន់
ក្រុមចំណាត់ថ្នាក់លេខ១៖ ទទួលបាន៣០០ដុល្លារ
ក្រុមចំណាត់ថ្នាក់លេខ២៖ ទទួលបាន២០០ដុល្លារ
ក្រុមចំណាត់ថ្នាក់លេខ៣៖ ទទួលបាន១០០ដុល្លារ
ក្រុមទទួលបានចំណាត់ថ្នាក់ទាំង៣ក៏នឹងទទួលបានសម្ភារៈកីឡាមួយចំនួនថែមទៀតដែរ