• 2017-06-13 04:59:44
  • ព័ត៌មាន

The Warriors ក្លាយ​ជា​ជើង​ឯក​ NBA ក្រោយ​​ឈ្នះ Cavaliers ទាំង​ប្រផឹតប្រផើយ​

  • 2017-06-13 04:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ The Warriors បាន​ក្លាយ​ជា​ជើង​ឯក​ NBA​ ប្រចាំ​ឆ្នាំ​២០១៧​ ក្រោយ​យក​ឈ្នះ​គូ​ប្រជែង​ Cavaliers ដោយ​លទ្ធផល​ ១២៩-១២០។

នេះ​គឺ​ជា​ការ​ឈ្នះ​ជើង​ឯក​២ដង​នៅ​​៣​រដូវ​កាល​ចុង​ក្រោយ​របស់​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ California សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​រដូវ​កាល​ចាស់​​ពួក​គេ​បាន​ត្រឹម​រង​ជើង​ឯក​ក្រោយ​ភ្លាត់​ចាញ់​ក្រុម Cavaliers នេះ។

The Warriors ឈ្មោះ​ពេញ​ Golden State Warriors បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៤៦ ហើយ​ធ្លាប់​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ NBA ចំនួន​៩ដង​ក្នុង​នោះ​ឈ្នះ​ជើង​ឯក ៥​ដង​គឺ​នៅ​ឆ្នាំ​ ១៩៤៧, ១៩៥៦, ១៩៧៥, ២០១៥ និង​២០១៧​នេះ​តែ​ម្ដង៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់