• 2017-06-13 03:24:30
  • បាល់ទាត់

គ្រូ​ Buriram ជាប់​បម្រាម​៣​ខែ​ដោយ​សារ​វ៉ៃ​គ្រូពេទ្យ​

  • 2017-06-13 03:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ទូទៅ​ Buriram FC នៃ​ក្របខ័ណ្ឌ​កំពូល​របស់​ថៃ​លោក​ Ranko Popovic ត្រូវ​ជាប់​ពិន័យ​រយៈពេល​៣​ខែ​ពី​បទ​ប្រើ​ហិង្សា​ក្នុង​ការ​ប្រកួត​ទល់​នឹង​ Bangkok United កាល​ពី​ ​ថ្ងៃ​ទី​៣​ ខែ​មិថុនា។

Ranko Popovic

Popovic បាន​ទះ​កំផ្លៀង​មន្ត្រី​ពេទ្យ​របស់​ក្លឹប​ Bangkok United ឈ្មោះ Andy Schillinger នៅ​ច្រក​ចេញ​ស្ថិត​ក្នុង​កីឡដ្ឋាន I-Mobile Stadium ហើយ​ហេតុការណ៍​នោះ​ត្រូវ​បាន​អាជ្ញាកណ្ដាល​ទី​បួន​ប្រទះ​ឃើញ​ផ្ទាល់​នឹង​ភ្នែក។​

យោង​ទៅ​តាម​ការ​ពិន័យ​​ បុរស​សញ្ជាតិ​ស៊ែប​​មិន​អាច​ឈរ​បញ្ជា​កូន​ក្រុម​៩​ប្រកួត​នៅ​លីគ​កំពូល​ថៃ រួម​ទាំង​ប្រកួត​ធំ​ប៉ះ​ Muangthong United ​ថ្ងៃ​ទី​៩​ ខែ​កក្កដា​ផង​។ ក្រៅ​ពី​​ពិន័យ​៣​ខែ​ Popovic ក៏​ប្រឈម​នឹង​ការ​បង់​ប្រាក់​ចំនួន​ ៤ម៉ឺន​បាត​ចំពោះ​ទង្វើ​របស់​ខ្លួន៕

ចុចអាន៖

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី