- 2017-06-12 09:40:42
- បាល់ទាត់
គ្រូថ្មីថៃតែងតាំងអ្នកចាំទី Muangthong ជាប្រធានក្រុមជម្រើសជាតិ
- 2017-06-12 09:40:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូថ្មីថៃតែងតាំងអ្នកចាំទី Muangthong ជាប្រធានក្រុមជម្រើសជាតិ
ចន្លោះមិនឃើញ
Milovan Rajevac គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិថៃបានតែងតាំង Kawin Thamsatchanan របស់ក្រុម Muangthong United ជាប្រធានក្រុមជម្រើសជាតិ។
អ្នកចាំទីឆ្នើមវ័យ២៧ឆ្នាំ នឹងពាក់ផ្លាកប្រធានក្រុមក្នុងការប្រកួតជម្រុះ World Cup ទល់នឹងអារ៉ាប់រួមនៅថ្ងៃទី១៣ ខែមិថុនា ស្អែកនេះ។ Kawin បាននិយាយក្រោយការតែងតាំងថា៖ "ការធ្វើជាប្រធានក្រុមជម្រើសជាតិ គឺជាកិត្តិយសបំផុតសម្រាប់ខ្ញុំ។ ខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីសក្ដិសមនឹងការរំពឹងទុករបស់អ្នករាល់គ្នា"។
ថៃដែលកំពុងបោះជុំរុំហ្វឹកហាត់នៅក្លឹបកីឡា Kiarti Thanee Country Club ជាយក្រុងបាងកក បានបង្ហាញបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយទល់នឹងអារ៉ាប់រួមកាលពីថ្ងៃច័ន្ទ។ គួររម្លឹកថាប្រធានក្រុមជម្រើសជាតិកាលពីមុនគឺកាន់កាប់ដោយអ្នកចាំទី Sinthaweechai របស់ក្លឹប Suphanburi៕