• 2017-06-09 07:26:22
  • ព័ត៌មាន

ឈុត​ U22 ​វៀតណាម​ នឹង​ប៉ះ​ក្រុម​ខ្លាំង​៥របស់​កូរ៉េ​ដើម្បី​ត្រៀម​ស៊ីហ្គេម

  • 2017-06-09 07:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជម្រើស​ជាតិ​បាល់ទាត់​​វៀតណាម​ U22 នឹង​មាន​កាលវិភាគ​ដ៏​មមាញឹក​សម្រាប់​ការ​ប្រកួត​នៅ​ខែ​កក្កដា និង​សីហា​ខាង​មុខ​។

ក្រុម​នៃ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ជម្រុះ​ AFC U-23 Championship នៅ​ខែ​កក្កដា​ ​ដោយ​ត្រូវ​ប៉ះ​ ជើង​ខ្លាំង​កូរ៉េខាងត្បូង, ទីម័រខាងកើត​ និង​ម៉ាកាវ ដើម្បី​ស្វែង​រក​កៅអី​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន​ឆ្នាំ​ក្រោយ។

ចប់​កម្មវិធី​ខាង​លើ​នោះ​ទៅ​ វៀតណាម​នឹង​ប៉ះ​ក្រុម​កីឡាករ​ចម្រុះ​កូរ៉េ (South-Korean All-Stars) នៅ​ទីក្រុង​ហាណូយ​ រួច​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប​អាជីព​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន​ទៀត​ដើម្បី​ត្រៀម​លក្ខណៈ​ដើម្បី​មេដាយ​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី​ក្នុង​ខែ​សីហា៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់